• អគ្គិភ័យឆេះបន្ទប់ជួលស្នាក់នៅរបស់ជនជាតិអឺរ៉ុប នៅម្តុំជិតអូរឈើទាល
    ព័ត៌មាន

    ក្រុងព្រះសីហនុ៖ មានអគ្គិភ័យឆេះបន្ទប់ជួលស្នាក់នៅរបស់ជនបរទេស(ជនជាតិអឺរ៉ុប) ហេតុការណ៍នេះបានកើតឡើងនៅម្តុំជិតអូរឈើទាល ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ វេលាម៉ោង៤កន្លះទៀបភ្លឺ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ។ បើតាមសមត្ថកិច្ចដែលចុះពន្លត់ផ្ទាល់ថា មានបន្ទប់ជួលទំហំ៣ម៉ែត្រគុណនឹង៤ម៉ែត្រ ចំនួន៦បន្ទប់ដែលនៅជាប់ៗគ្នាសង់ពីឈើប្រកសង្ក័សី គ្មានមនុស្សស្នាក់នៅ ត្រូវបានអគ្គិភយ័ឆេះបំផ្លាញ។ មិនមានមនុស្សរងគ្រោះថ្នាក់ទេ ហើយភ្លាមៗសមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុនៅឡើយ កំពុងស្រាវជ្រាវបន្ត៕ ប្រភព៖ Khmer Note

    December 6, 2019
  • រឿងរៀបមង្គលការកូនអ្នកធំសង់រោងបិទផ្លូវសាលា​ ធ្វើឲ្យខាងសាលាបង្ខំឈប់២ថ្ងៃ ទទួលរង់ការរិះគន់យ៉ាងចាស់ដៃរួច ឥលូវនេះលែងបិទផ្លូវទៀតហើយ រីឯសិស្សនឹងចូលរៀនធម្មតាវិញ
    ព័ត៌មាន

    មួយរយៈចុងក្រោយនេះ មានការបញ្ចេញមតិរិះគន់យ៉ាងច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីសុំផ្អាកបិទផ្លូវសាលាវេស្ទើនអន្តរជាតិសាខាបឹងត្របែកទី១ចំនួន២ថ្ងៃគឺថ្ងៃទី១១ និងថ្ងៃទី១២ ដើម្បីរៀបចំពិធីមង្គលការនៅភូមិគ្រឹះមុខសាលា។ បន្ទាប់ពីមានករណីនេះកើតឡើង រដ្ឋបាលខណ្ឌចំការមន​ ក៏បានធ្វើការអន្តរាគមន៍ភ្លាមៗ ហើយបានបញ្ជាក់ផងដែរថា៖ “ពាក់ព័ន្ធនិងករណីពត៌មានចុះផ្សាយស្ដីពីសេចក្ដីជូនដំណឹងរបស់សាលាវេស្ទេីនអន្តរជាតិ​ (សាខាបឹងត្របែកទី១) អោយសិស្សានុសិស្សឈប់សម្រាករយៈពេល​ ០២ថ្ងៃ​ ដោយមូលហេតុមានការសង់រោងបិទផ្លូវ នៅមុខសាលា​ នាថ្ងៃទី​ ១១-១២​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ ក្រោយពីទទួលបានព័ត៌មានភ្លាម​ លោក ថេង សុថុល អភិបាល​នៃគណ:អភិបាលខណ្ឌចំការមន បានចុះសម្របសម្រួល​ និងណែនាំដល់សាលាមិនអោយសិស្សានុសិស្សមានការឈប់សម្រាកនោះទេ​ គឺអោយចូលរៀនជាធម្មតាវិញ​ សូមបញ្ជាក់ផងដែរថា​ មិនមានការបិតផ្លូវ នោះទេ ហើយសិស្សានុសិស្សចូលរៀនជាធម្មតា”៕ ប្រភព៖ Khmernote

    December 6, 2019
  • ​ផ្កា​ស្នោ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ម្លឹង​ផង, បើធ្វើពងទាចៀនជាមួយផ្កាស្នោ រឹតតែឆ្ងាញ់តែម្តង
    ចំណេះដឹង

    នៅ​ក្នុង​ស្រុកខ្មែរ​យើង​ផ្កា​ស្នោ​រុក្ខជាតិ​ដែល​ដុះ​តាម​វាលស្រែ​ ឬ​តាម​បឹង​ធម្មជាតិ​ដែល​ធម្មតា​ចេញ​ផ្កា​ពី​ខែកក្កដា ដល់​ខែតុលា។ តែ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​មាន​លក់​នៅ​ទីផ្សាធំ​ៗស្ទើរ​តែ​គ្រប់ពេល​គ្រាន់​តែ​តិច​ ឬ​ច្រើន​តាម​រដូវ​។ ខ្មែរ​យើង​និយម​យក​មក​បរិភោគ​ជា​បន្លែ​ អន្លក់​ ជ្រក់​ជា​ដើម​ដែល​តាម​ពិត​គេ​អាច​យក​មក​ធ្វើ​មុខ​ម្ហូប​បាន​ជា​ច្រើន​យ៉ាង​ ដូច​ជា​ចៀន​ពងទា ,បំពង​ម្សៅ, ស្លម្ជូរ ញ៉ាំ និង​ធ្វើ​នំ​ផ្កា​ស្នោ​ដ៏​ឈ្ងុយឆ្ងាញ់ ( គឺ​ជា​នំ​បុរាណ​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​ )។ ផ្កា​ស្នោ​ ជា​បន្លែ​ធម្មជាតិ​គ្មាន​សារ​ធាតុ​គីមី​មាន​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​ខ្លាំង​ដោយ​ហេតុ​ថា​ ផ្កា​ស្នោ បរិបូណ៌​ទៅ​ដោយ វិតាមីន A B1 B2 B3 និង C កាបូនអីដ្រាត ប្រូតេអ៊ីន ជាតិសសៃ កាល់ស្យូម ដែក

    December 5, 2019
  • ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រី និងស្ត្រីប៉ាគីស្ថានជាង ៦០០នាក់ ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន
    អន្តរជាតិ

    ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រី និងស្ត្រីប៉ាគីស្ថានជាង ៦០០នាក់ ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន ហើយបន្ទាប់មកត្រូវបានគេនាំទៅប្រទេសចិន។ ប៉ុន្តែយ៉ាងណាវាហាក់ដូចជាប៉ូលីសគ្មានមធ្យោបាយអ្វី ដើម្បីបញ្ឈប់ការជួញដូរមនុស្សនោះទេ។ យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា ពួកគេទទួលបានបញ្ជីឈ្មោះនារីក្មេងៗចំនួន ៦២៩នាក់ ដែលត្រូវបានគេបញ្ជូនធ្វើជាកូនក្រមុំទៅប្រទេសចិន ហើយភាគច្រើនគឺក្នុងចន្លោះឆ្នាំ២០១៨ និងខែមេសា ឆ្នាំ២០១៩ តែម្ដង។ បញ្ជីនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសប៉ាគីស្ថាន ដែលមានភាពយឺតយ៉ាវដោយសារសម្ពាធពីមន្ត្រីរដ្ឋាភិបាល ក៏ព្រោះថាពួកមន្ត្រីរដ្ឋាភិបាលខ្លាចការនេះវាធ្វើឱ្យខូចទំនាក់ទំនងជាមួយចិន និងប៉ះពាល់ក្រុមអ្នកលេងដែលចូលដៃក្នុងរឿងនេះ។ ម៉្យាងដោយសារតែនៅក្នុងប្រទេសចិនមានគោលនយោបាយគ្រួសារមួយមានកូនម្នាក់ និងមានការរំលូតកូនស្រី ឬមិនចង់បានកូនស្រីផងនោះ វាធ្វើឱ្យប្រទេសនេះមានតែកូនប្រុស។ ពោលគឺប្រទេសនេះមានមនុស្សប្រុសច្រើនជាងមនុស្សស្រីរហូតដល់ទៅ ៣០លាននាក់ ដែលធ្វើឱ្យការរៀបការជាមួយកូនក្រមុំបរទេសក្លាយទៅជារឿងមួយដែលស្ទើរតែធម្មតាទៅហើយ។ ចំណែកស្ត្រីដែលត្រូវបានគេលក់ទាំងនេះ ច្រើនតែត្រូវបានវាយដំ ចាប់រំលោភ និងត្រូវបានគេយកទៅប្រទេសចិនតាមប្ដីរបស់ពួកគេ

    December 5, 2019
  • យុវជនកម្ពុជាមួយក្រុម បានធ្វើយន្តហោះ Airbus A350​ ឡើងបានសម្រេច៩០%ហើយ ពេលនេះកំពុងជួបការខ្វះខាត ប្រកាសសុំជំនួយ
    ព័ត៌មាន

    ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវសកម្មភាពយុវជនមួយក្រុម Khomnit បានបន្តធ្វើយន្តហោះ Airbus A350​ ដែលជាយន្តហោះបញ្ជា ដោយបានសម្រេចរួចរាល់បាន៩០ភាគរយហើយ យ៉ាងណាក្រុមយុវជនរូបនេះក៏បន្តប្រកាសស្វែងរកជំនួយជាថវិកា និងសម្ភារៈដើម្បីគម្រោងនេះជោគជ័យ។ យោងតាមការបង្ហោះរបស់ យុវជនKhomnit បានប្រកាសនៅលើនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ “បងប្អូនខ្មែរទាំងអស់គ្នាពួកយេីងគំនិតបានសម្រេចយន្តហោះ Airbus A350​ នេះបាន 90%​ហេីយ។ ពួកយេីងត្រូវការថវិកាបន្ថែមដេីម្បីទិញ ESC 120A​ ចំនួន 4​ ថ្ម Lipo​ 80c​/ 5200mA​ ចំនួន 4​ សំរាប់ការហោះហេីរយន្តហោះមួយនេះ។ បងប្អូនអាចបរិច្ចាគជាថវិការ​ រឺ​ ផ្តល់ជាសម្ភា:អោយពួកយេីងខ្ចីក៏បាន។ សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រ​ សូមជួយ

    December 5, 2019
  • ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល ចង់អោយក្រុមហ៊ុន Grab បង្កើតតាក់ស៊ីលើផ្លូវទឹក គឺ Grab Boat នៅក្នុងស្រុក
    ព័ត៌មានជាតិ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM)​ នាថ្ងៃទី​ ០៥​ ខែធ្នូ​ ២០១៩​ នៅសណ្ឋាគារ​ រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់ ដោយលើកឡើងអំពីការដឹកជញ្ជូនតាមផ្លូវទឹក ក៏ដូចជាផ្លូវគោក ហើយបច្ចុប្បន្ន រដ្ឋាភិបាល មានវិស័យដឹកជញ្ជូន ដូចជារថយន្តក្រុងសាធារណៈ និង កាប៉ាល់ដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដូចគ្នា។ ហើយក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានជួបជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដោយអោយក្រុមហ៊ុនគួរសិក្សាអោយមាន Grab Boat

    December 5, 2019
  • រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន មានគម្រោងបង្កើតគន្លងពិសេសសដាច់ដោយឡែក សម្រាប់រថយន្តក្រុងសាធារណៈ នៅភ្នំពេញ
    ព័ត៌មាន

    នៅក្នុងកិច្ចសម្ភាសន៍​របស់​ ឯកឧត្តម​ ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន​ ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM)​ នាថ្ងៃទី​ ០៥​ ខែធ្នូ​ ២០១៩​ នៅសណ្ឋាគារ​ រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់ បានអោយដឹងថា កម្ពុជាកំពុងធ្វើការសិក្សាជំវិញការបង្កើតគន្លងពិសេសដោយឡែកមួយសម្រាប់រថយន្តក្រុង ដើម្បីកាត់បន្ថយការកកស្ទះ និងបង្កើនភាពងាយស្រួលចំពោះប្រជាជនដែលធ្វើការជិះរថយន្តក្រុង។ ក្នុងបទសម្ភាសន៍នេះដដែល ឯកឧត្តម ក៏បានបន្ថែមទៀតថា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នេះដែរ ប្រជាពលរដ្ឋត្រូវតែនាំគ្នាចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា៕​ ប្រភព៖ Khmer Note

    December 5, 2019
  • នៅខ្មែរយើងតើ! ពិតជាគួរឲ្យកោតសរសើរ លោកយាយអាយុ៧១ឆ្នាំហើយនៅតស៊ូរៀនសូត្ររហូតចប់ថ្នាក់បរិញ្ញាបត្រ និងមកទទួលសញ្ញាបត្រដោយជោគជ័យ (វីដេអូ)
    ព័ត៌មាន

    កាលពីពេលថ្មីៗនេះ មានការចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងនាំគ្នាកោតសរសើរយ៉ាងខ្លាំង ចំពោះលោកយាយម្នាក់ ខំប្រឹងប្រែងតស៊ូរៀនសូត្ររហូតទទួលបានបរិញ្ញាបត្រនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នេះ។ បើយោងតាមការបង្ហោះឲ្យដឹងពីទំព័រហ្វេសប៊ុក Buddhism for Education of Cambodia(BEC) (ពុទ្ធសាសនា ដើម្បីការអប់រំនៃកម្ពុជា) បានឲ្យដឹងថា៖ “លោកយាយ មានជន្មាយុ ៧១ ឆ្នាំ តស៊ូសិក្សារហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ។ ពិធីប្រគេននិងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ”។ លោកយាយបានមានប្រសាសន៍ថា លោកយាយរស់នៅតែម្នាក់ឯងមិនមានកូនចៅអ្វីឡើយ ហើយត្រីមួយតម្លៃ ១ ០០០រៀល លោកយាយទុកហូប២ថ្ងៃ និងដើរបេះត្រកួន បេះស្លឹកអំពិលតាមផ្លូវដើម្បីយកមកហូប

    December 5, 2019