ចំណេះដឹង
  • តោះរៀនធ្វើសាច់ក្រកគោ ទុកញាំលេង ជាមួយគ្រួសារ កុំភ័យរឿងមានគីមី និងកង្វក់
    ចំណេះដឹង

    សាច់ក្រកគោ គ្រឿងផ្សំ >> ១.សាច់គោ ៣.៦គីឡូ ២.ខ្លាញ់ជ្រូក ៩ខាំ ៣.ហ៊ុនជ្រូក សំរាប់ច្រកសាច់ក្រក៣គីឡូ ៤. ម្សៅខ្នរ៣កញ្ចប់តូច ៥.ទឹកសីុអុីវ៣ស្លាបព្រាបាយ ៦.ទឹកប្រេងខ្ចង ៥ស្លាបព្រាបាយ ៧.អំបិល១ស្លាបព្រាបាយ ៨.ស្កសរ៧ខាំកន្លះ ៩. រំដេង២ខាំកន្លះ ១០.ខ្ទឹមសរ៣មើុម ១១.បូចកាក់ ៤ដុំបុកអោយម៉ត់ ១២.ស្រាស៣ស្លាបព្រាបាយ ១៣. ខ្សែរក្រចៅសំរាប់ចងសាច់ក្រក ១៤.ជីឡាវសំរាប់ច្រកសាច់ និង ចង្កឹះ។ វិធីធ្វើ 1.យកសាច់គោសាច់ជាប់ឆ្អឹងជំនី និងខ្លាញ់ជ្រូកលាងទឹកអោយស្អាតយកមកចិញ្ច្រាំរឺកិនអោយនៅដុំតូចៗតាមការចូលចិត្តកុំអោយម៉ត់ពេក ទុកមួយឡែក។ 2.យករំដេងចិតសំបកហាន់តូចៗយកទៅបុកលាយជាមួយខ្ទឹមសរអោយម៉ត់បន្ថែមម្សៅខ្នរ ទឹកសីុអីុវ ទឹកប្រេងខ្ចង

    December 6, 2019
  • តោះមេឃត្រជាក់ៗ ធ្វើស្ងោរជ្រក់ក្រៅឆ្នាំងញាំ ហុតក្តៅៗ
    ចំណេះដឹង

    របៀបធ្វើស្ងោរជ្រក់ក្រៅឆ្នាំង គ្រឿងផ្សំ ត្រីងៀត ១ កន្ទុយ ពងមាន់ឬពងទា ២គ្រាប់ ,ប៉េងប៉ោះ ១ផ្លែ, ស្វាយ ១/២ផ្លែ ឬក៏ចង់ប្រើម្ជូរអំពិលជំនួសក៏បាន,ជីជ្រក់ និងម្ទេសហិរ១គ្រាប់,ទឹកត្រី ១ស្លាបព្រាបាយ,អំបិល ១/២ស្លាបព្រាកាហ្វេ,ម្សៅស៊ុបមាន់ ១ស្លាបព្រាកាហ្វេ,ទឹកស៊ុប ២វែកន្លះ។ របៀបធ្វើ៖ យកត្រីងៀតមកអាំង រឺបំពងឲ្យឆ្អិន រួចបេះជាចំរៀកតូចៗ បេះយកតែសាច់ពងមាន់ស្ងោរឲ្យឆ្អិនបកសំបក ចេញ ហើយ១គ្រាប់ពុះជា៤។ យកប៉េងប៉ោះ កាត់វាស្តើងល្មម ស្វាយសាប់ឲ្យល្អិត ជីជ្រក់និងម្ទេសបេះលាងទឹក ឲ្យស្អាត។ យកឆ្នាំងភ្លើង រឺចានគោម រៀបប៉េងប៉ោះ ស្វាយដាក់ បាតចាន

    December 6, 2019
  • ​ផ្កា​ស្នោ​ មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​ម្លឹង​ផង, បើធ្វើពងទាចៀនជាមួយផ្កាស្នោ រឹតតែឆ្ងាញ់តែម្តង
    ចំណេះដឹង

    នៅ​ក្នុង​ស្រុកខ្មែរ​យើង​ផ្កា​ស្នោ​រុក្ខជាតិ​ដែល​ដុះ​តាម​វាលស្រែ​ ឬ​តាម​បឹង​ធម្មជាតិ​ដែល​ធម្មតា​ចេញ​ផ្កា​ពី​ខែកក្កដា ដល់​ខែតុលា។ តែ​បច្ចុប្បន្ន​ គេ​សង្កេត​ឃើញ​មាន​លក់​នៅ​ទីផ្សាធំ​ៗស្ទើរ​តែ​គ្រប់ពេល​គ្រាន់​តែ​តិច​ ឬ​ច្រើន​តាម​រដូវ​។ ខ្មែរ​យើង​និយម​យក​មក​បរិភោគ​ជា​បន្លែ​ អន្លក់​ ជ្រក់​ជា​ដើម​ដែល​តាម​ពិត​គេ​អាច​យក​មក​ធ្វើ​មុខ​ម្ហូប​បាន​ជា​ច្រើន​យ៉ាង​ ដូច​ជា​ចៀន​ពងទា ,បំពង​ម្សៅ, ស្លម្ជូរ ញ៉ាំ និង​ធ្វើ​នំ​ផ្កា​ស្នោ​ដ៏​ឈ្ងុយឆ្ងាញ់ ( គឺ​ជា​នំ​បុរាណ​ ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​ )។ ផ្កា​ស្នោ​ ជា​បន្លែ​ធម្មជាតិ​គ្មាន​សារ​ធាតុ​គីមី​មាន​ប្រយោជន៍​ដល់​សុខភាព​យ៉ាង​ខ្លាំង​ដោយ​ហេតុ​ថា​ ផ្កា​ស្នោ បរិបូណ៌​ទៅ​ដោយ វិតាមីន A B1 B2 B3 និង C កាបូនអីដ្រាត ប្រូតេអ៊ីន ជាតិសសៃ កាល់ស្យូម ដែក

    December 5, 2019
  • ពងទាជ្រក់ ទុក1យប់ទេីបញាំបាន បុកទឹកត្រីកោះកុងហឹរហឹរញាំជាមួយ គេថាឆ្ងាញ់ដូចខួរក្ដាម
    ចំណេះដឹង

    ពងទាជ្រក់ ទុក1យប់ទេីបញាំបាន បុកទឹកត្រីកោះកុងហឹរហឹរញាំជាមួយ គេថាឆ្ងាញ់ដូចខួរក្ដាម សាកធ្វេីញាំខ្លួនឯងបានណាចាំប្រាប់ពីវិធីធ្វេី គ្រឿងផ្សំ៖ ទឹកត្រីស្ករត្នោត ស្ករស ទឹកធម្មតា ទឹកសុីអីុវខាប់ ម្ទេសខ្ទឹមស ។ វិធីធ្វើ៖ ដាំទឹកមួយចានអោយពុះដាក់ទឹកត្រីសុីអុីវស្ករសស្ករត្នោតចូល ម្ទេស ខ្ទឹម រួចកូរចូលគ្នាពុះរួចទុកអោយក្ដៅៗល្មម ពងទាគឺយកតែក្រហមទេ រួចដាក់ក្នុងប្រអប់ចាក់ទឹកដាំនិងចូលក្របទុកមួយយប់ព្រឹកឡេីងញាំបាន ញាំជាមួយបាយក្ដៅៗនិងបុកទឹកត្រីកោះកុងញាំជាមួយ ទេីបឆ្ងាញ់។

    December 3, 2019
  • ខានញាំយូរ តោះរៀនធ្វើ វិធីធ្វើពោតកំបោរ!
    ចំណេះដឹង

    គ្រឿងផ្សំ៖ ពោតស ១គីឡូ (ពោតទុំ), កំបោរ ២ស្លាបព្រាបាយ, ស្ករស ៥ស្លាបព្រាបាយ, អំបិល ១ស្លាបព្រាកាហ្វេ, ល្ងស ១ស្លាបព្រាបាយ (លីងឲ្យឈ្ងុយ), ដូងកោស។ វិធីធ្វើ​៖ ១.យកពោតដាក់ត្រាំទឹកកំបោរចោល ២០-២៥នាទី ២.យកពោតដែលត្រាំទាំងទឹកកំបោរនោះ យកទៅដាក់ស្ងោរហូតទាល់តែពោតមើលទៅប្រេះហើយរបក សំបក ទើបយកទៅលាងទឹកកំបោរចេញឲ្យអស់ជាតិកំបោរ ហើយមើលទៅពោតឡើងស។ ៣.យកពោតនោះយកទៅស្ងោរម្តងទៀតឲ្យរីក រួចចាក់ទឹកចេញទុកតែបន្តិចបានហើយបន្ថយកំដៅ (ដាក់កំដៅបន្តិចៗ)ឬអាចស្រង់ពោតចេញយកមកញ៉ាំតែម្តងក៏បានដែរ។ ៤.យកចានដាក់លាយ ស្ករស ល្ង និងអំបិល លាយចូលគ្នាឲ្យសប់ ៥.បន្ទាប់មកយកពោតដែលបានស្ងោរឆ្អិនដាក់ក្នុងចាន រួចយកស្ករស ល្ង និងអំបិលដែលបានលាយហើយ

    December 3, 2019
  • របៀបធ្វើ សម្លទំពាំង សាច់ត្រីលាយសាច់ជ្រូក និងខ្យង ហើយថែមពងត្រី
    ចំណេះដឹង

    របៀបធ្វើ សម្លទំពាំង គ្រឿងផ្សំ៖ – ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ …….) – សាច់ជ្រូកចិញ្ច្រាំ – ខ្យង (តាមការចូលចិត្ត) – ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន) – ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស – ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល – ប្រហុកចិញ្ច្រាំ ពងត្រី វិធីធ្វើ៖ – ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត)

    December 2, 2019
  • តោះរៀនរបៀបធ្វើនំលម្អងចេក ដែលជានំខ្មែរយើង
    ចំណេះដឹង

    នំលម្អងចេកគឺជានំខ្មែរដែលគេធ្វើពីអង្ករដំណើបសម្រាប់បរិភោគប្រចាំថ្ងៃ។ គ្រឿងផ្សំ : អង្ករដំណើប សាច់ដូងខ្ចីរលាក់ទឹក ម្សៅលាជម៉ដ្ឋ ស្លឹកចេក ។ វិធីធ្វើ នំលម្អងចេកធ្វើពីម្សៅអង្ករដំណើបស្ងួត ដែលគេកិនរួចសង្កត់ច្របាច់ច្រោះយកទឹកចេញហើយហាលថ្ងៃឲ្យស្ងួតល្អ។ ម្សៅនោះត្រូវបានគេប្រើកន្ត្រងរោយឲ្យម៉ដ្ឋ រួចដាក់ចម្អិនលើខ្ទះក្តៅឲ្យវាមានរាងសំប៉ែត ហើយបន្ទាប់មកទើបគេចាក់សាច់ដូងផ្អែមច្របល់ចូលជាមួយ មុននឹងខ្ចប់ដោយបន្ទះម្សៅអង្ករដំណើបនោះ។ នៅពេលដែលគេចម្អិននំលម្អងចេករួចរាល់ហើយ ទើបគេយកវាទៅប្រឡាក់ជាមួយម្សៅលាជម៉ដ្ឋ។ គេអាចកាត់ស្លឹកចេកទ្រវែងៗទំហំធំជាងនំបន្តិចដើម្បីទ្រាប់វា ជាការរួមចំណែកផ្ដល់សោភ័ណភាពភាពងាយស្រួលដល់ការតម្រៀបដាក់ចាន និងការទទួលទាន៕ credit: វិជ្ជាធ្វើម្ហូប និង សុខភាព

    November 30, 2019
  • ពិតជាល្អខ្លាំងណាស់! មិននឹកស្មានថាការឱបពិតជាផ្តល់អត្ថប្រយោជន៌សុខភាពច្រើនយ៉ាងនេះសោះ
    ចំណេះដឹង

    ១. ការឱបជួយអ្នកឱ្យមានការទំនាកទំនងគ្នាតាមផ្លូវចិត្ត ដែលពាក្យសម្ដីធម្មតាមិនអាចពណ៌នាបាន៖ យោងតាមចិត្តវិទូ Danielle Forshee បាននិយាយថា មិនថាជាអ្វីក៏ដោយ! នៅពេលដែលរាងកាយមនុស្សប៉ះគ្នា ពួកគេនឹងមានទំនាក់ទំនងគ្នាបានល្អជាងធម្មតា។ ការប៉ះគឺជាញាណដំបូងបង្អស់ មុនពេលដែលការគិតផ្សេងទៀងផុសចេញឡើង។ ២. ការឱបការពារអ្នកពីជំងឺទាក់ទងនឹងភាពស្ត្រេស៖ ពិតណាស់ដែលថាញ៉ាំផ្លែប៉ោមមួយរៀងរាល់ថ្ងៃធ្វើឱ្យមានសុខភាពល្អ ប៉ុន្តែវានឹងកាន់តែល្អបើបូករួមទាំងការឱប។ ការសិក្សាដែលបោះពុម្ពផ្សាយដោយ Carnegie Mellon បានរកឃើញថា វាមានទំនាក់ទំនងរវាងការឱប និងប្រព័ន្ធភាពស៊ាំរបស់យើង ដូច្នេះការឱបគឺសំខាន់ផងដែរ សម្រាប់សុខភាពរាងកាយរបស់យើង។ ៣. ឱបជំនួយដល់ការបំពេញមុខងារ៖ កាលពីឆ្នាំ២០១៩ កាសែត The New York Times បាននិយាយថា អត្តពលិកបង្ហាញសមត្ថភាពបានល្អនៅពេលដែលមានការ​ប៉ះរាងកាយគ្នា

    November 8, 2019