អន្តរជាតិ
  • ប្រទេសចិននឹងលើកលែងពន្ធលើសាច់ជ្រូក និងសណ្តែកសៀងរបស់អាមេរិក ដើម្បីសម្រាលបន្ទុកមុនកិច្ចព្រមព្រៀងពាណិជ្ជកម្ម
    អន្តរជាតិ

    ក្រសួងហិរញ្ញវត្ថុចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងលើកលែងពន្ធលើការនាំចូលសណ្តែកសៀង និងសាច់ជ្រូកមួយចំនួនពីសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងពន្ធនេះផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ សម្រាប់ការនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់សហរដ្ឋអាមេរិក។ ការលើកលែងជាពិសេសអនុវត្តចំពោះក្រុមហ៊ុនចិនដែលនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែវាមិនបានបញ្ជាក់ពីបរិមាណដែលពាក់ព័ន្ធនោះទេ។ រំលឹកដែរថា ប្រទេសចិនបានដាក់ពន្ធ ២៥% លើសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលជាវិធានការណ៍ប្រឆាំងនឹងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានដាក់មកលើចិន ក៏ដូចជាជុំវិញការចោទប្រកាន់ថា ចិនបានលួច និងបង្ខំឱ្យផ្ទេរកម្មសិទ្ធិបញ្ញារបស់អាមេរិកទៅក្រុមហ៊ុនចិន។ ការលើកលែងនេះកើតឡើងចំពេលមានការចរចារវាងសហរដ្ឋអាមេរិក និងចិន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល ១៧ខែ មកហើយនោះ។ ការកាត់បន្ថយពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក គឺជាផ្នែកសំខាន់នៃកិច្ចពិភាក្សាទាំងនោះ។ ប្រទេសចិនក៏បាន និងកំពុងប្រមែប្រមូលសាច់បន្ថែមទៀតពីក្រៅប្រទេសផងដែរ ដើម្បីបំពេញកង្វះប្រូតេអ៊ីនដ៏ធំរបស់ខ្លួន បន្ទាប់ពីប្រទេសនេះមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    December 6, 2019
  • ឧត្តមស្វាមី! សុខចិត្តអង្គុយផ្ទាល់ដីធ្វើជាកៅអីសម្រាប់ប្រពន្ធមានផ្ទៃពោះពិបាកឈរអង្គុយពីលើខ្នង ព្រោះកៅអីគេអង្គុយពេញអស់
    អន្តរជាតិ

    ចិន៖ បុរសម្នាក់កំពុងតែទទួលបាននូវការគោរព និងកោតសរសើរជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមចិន បន្ទាប់ពីគាត់ធ្វើការលះបង់ដ៏អស្ចារ្យមួយសម្រាប់ភរិយាដែលកំពុងមានផ្ទៃពោះរបស់គាត់ គឺគាត់សុខចិត្តអង្គុយផ្ទាល់ដីឱនខ្នងបន្តិចដើម្បីធ្វើជាកៅអីឲ្យប្រពន្ធរបស់គាត់អង្គុយពីលើ ខណៈដែលពួកគាត់កំពុងរង់ចាំធ្វើកិច្ចការអ្វីមួយ។ គេមិនបានដឹងច្បាស់ទេអំពីអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំងពីរនាក់នេះហើយកិច្ចការដែលពួកគាត់កំពុងរង់ចាំនោះក៏គេមិនបានដឹងច្បាស់ដែរ អ្វីដែលគេអាចដឹងនោះគឺត្រឹមថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារមួយកន្លែងនៅក្នុងប្រទេសចិនហើយទិដ្ឋភាពទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅបង្ហោះនិងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ បន្ទាប់ពីបានទស្សនាទិដ្ឋភាពនេះហើយ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានបង្ហាញនូវការកោតសរសើរចំពោះសេចក្តីស្រលាញ់ និងការលះបង់របស់បុរសជាប្តីយ៉ាងខ្លាំង ហើយអ្នកខ្លះវិញបានបញ្ចេញមតិថា ស្ត្រីជាប្រពន្ធនោះគឺជាមនុស្សស្រីសំណាងបំផុតដែលមានបុរសជាស្វាមីល្អដូចនេះ៕​ ប្រភព៖ Khmer Note

    December 6, 2019
  • ទោះបីមានវិបត្តិក្នុងស្រុកយ៉ាប់យឺនយ៉ាងណាក្តី ក៏ទីក្រុងហុងកុង នៅតែអាចហក់យកតំណែងលេខ១ ជាទីក្រុងសំបូរអ្នកទស្សនាច្រើនជាងគេលើលោក
    អន្តរជាតិ

    ទីក្រុងហុងកុងកំពុងជាប់ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩ (2019 Euromonitor Top 100 City Destinations) ទោះបីជាទីក្រុងនេះមានវិបត្តិដោយសារការប្រឆាំងនឹងរដ្ឋាភិបាលដ៏ធំចាប់តាំងពីខែមិថុនាក៏ដោយ។ ទីក្រុងដែលជិតប្រទេសចិន ហើយមានភ្ញៀវទេសចរជាង ៥០% មកពីប្រទេសចិនដីគោកស្រាប់, ការដើរទិញឥវ៉ាន់ដ៏រស់រវើក និងបេតិកភណ្ឌវប្បធម៌រឹងមាំ បានជួយទាក់ទាញភ្ញៀវទេសចរជិត ២៧លាននាក់ ឱ្យចូលមកទស្សនាទីក្រុងនៅឆ្នាំនេះ។ ទីក្រុងហុងកុង ក៏ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៧ និង ២០១៨ ផងដែរ។ ការព្យាករណ៍ចំនួន ២៦.៧លាននាក់នេះ ការពិតវាជាការធ្លាក់ចុះ ៨.៧% ចាប់តាំងពីឆ្នាំ២០១៨ ដោយសារលទ្ធផលនៃការតវ៉ានៅក្នុងទីក្រុង ប៉ុន្តែយ៉ាងណាវានៅតែគ្មានទីក្រុងណាវ៉ាដាច់នៅឡើយក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ។ ម្យ៉ាងទៀតទីក្រុងនៅអាស៊ីជាច្រើនសុទ្ធតែជាប់ក្នុងចំណាត់ថ្នាក់ទាំង ១០០ នៃរបាយការណ៍ប្រចាំឆ្នាំនេះ ដែលក្នុងនោះទីក្រុងរបស់អាស៊ីបានជាប់រហូតដល់ទៅ

    December 6, 2019
  • ពិតជាមានតម្លៃមែន! ផ្លែចេកធម្មតា តែមានតម្លៃមហាសាលនេះត្រូវបានគេបិទជាប់នឹងជញ្ជាំងសម្រាប់ដាក់លក់​ បានតម្លៃរហូត១២ម៉ឺនដុល្លារ
    អន្តរជាតិ

    ចេកមួយផ្លែត្រូវបានគេដាក់លក់ក្នុងតម្លៃរហូតដល់ ១២០ ០០០ ដុល្លារអាមេរិក ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយមិនធ្លាប់មានពីមុនមកទាល់តែសោះ។ ចេកដ៏មានតម្លៃមហាសាលនេះត្រូវបានគេបិទជាប់នឹងជញ្ជាំងសម្រាប់ដាក់បង្ហាញនិងលក់ នៅឯពិធីតាំងពិពណ៌សិល្បៈមួយនៅក្នុងរដ្ឋ Miami សហរដ្ឋអាមេរិក ហើយការដាក់លក់ចេកនេះគឺជាគំនិតផ្តួចផ្តើមរបស់សិល្បៈករដ៏ល្បីម្នាក់ដែលមានឈ្មោះថា Maurizio Cattelan ។ សិល្បៈករនិងជាអ្នកជំនាញរូបនេះបានពន្យល់ថា ចេកមួយផ្លែនេះជានិមិត្តរូបនៃពាណិជ្ជកម្មពិភពលោក ជានិមិត្តរូបនៃការវិនិយោគទ្វេដង និងជានិមិត្តរូបនៃភាពសប្បាយរីករាយបែបកំប្លែងផងដែរ។ ព្រោះតែចេកមួយផ្លែនេះត្រូវបានគេចាត់ទុកជានិមិត្តរូបនៃរឿងសំខាន់ៗទាំងនេះហើយ ទើបតម្លៃរបស់វាក៏ខ្ពស់កប់ពពកដែរ៕ ប្រភព៖ Khmer Note

    December 6, 2019
  • ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រី និងស្ត្រីប៉ាគីស្ថានជាង ៦០០នាក់ ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន
    អន្តរជាតិ

    ក្រុមអ្នកស៊ើបអង្កេតនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញភ័ស្តុតាងបង្ហាញថា ក្មេងស្រី និងស្ត្រីប៉ាគីស្ថានជាង ៦០០នាក់ ត្រូវបានគេលក់ជាកូនក្រមុំទៅឱ្យបុរសជនជាតិចិន ហើយបន្ទាប់មកត្រូវបានគេនាំទៅប្រទេសចិន។ ប៉ុន្តែយ៉ាងណាវាហាក់ដូចជាប៉ូលីសគ្មានមធ្យោបាយអ្វី ដើម្បីបញ្ឈប់ការជួញដូរមនុស្សនោះទេ។ យោងតាមសារព័ត៌មាន Associated Press បានឱ្យដឹងថា ពួកគេទទួលបានបញ្ជីឈ្មោះនារីក្មេងៗចំនួន ៦២៩នាក់ ដែលត្រូវបានគេបញ្ជូនធ្វើជាកូនក្រមុំទៅប្រទេសចិន ហើយភាគច្រើនគឺក្នុងចន្លោះឆ្នាំ២០១៨ និងខែមេសា ឆ្នាំ២០១៩ តែម្ដង។ បញ្ជីនេះគឺជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ប៉ូលីសប៉ាគីស្ថាន ដែលមានភាពយឺតយ៉ាវដោយសារសម្ពាធពីមន្ត្រីរដ្ឋាភិបាល ក៏ព្រោះថាពួកមន្ត្រីរដ្ឋាភិបាលខ្លាចការនេះវាធ្វើឱ្យខូចទំនាក់ទំនងជាមួយចិន និងប៉ះពាល់ក្រុមអ្នកលេងដែលចូលដៃក្នុងរឿងនេះ។ ម៉្យាងដោយសារតែនៅក្នុងប្រទេសចិនមានគោលនយោបាយគ្រួសារមួយមានកូនម្នាក់ និងមានការរំលូតកូនស្រី ឬមិនចង់បានកូនស្រីផងនោះ វាធ្វើឱ្យប្រទេសនេះមានតែកូនប្រុស។ ពោលគឺប្រទេសនេះមានមនុស្សប្រុសច្រើនជាងមនុស្សស្រីរហូតដល់ទៅ ៣០លាននាក់ ដែលធ្វើឱ្យការរៀបការជាមួយកូនក្រមុំបរទេសក្លាយទៅជារឿងមួយដែលស្ទើរតែធម្មតាទៅហើយ។ ចំណែកស្ត្រីដែលត្រូវបានគេលក់ទាំងនេះ ច្រើនតែត្រូវបានវាយដំ ចាប់រំលោភ និងត្រូវបានគេយកទៅប្រទេសចិនតាមប្ដីរបស់ពួកគេ

    December 5, 2019
  • ឆេះអគារអាផាតមិនមួយនៅចិន ឆេះតាំងពីជាន់ទី៥រហូតដល់ជាន់ទី២៥
    អន្តរជាតិ

    ចិន៖ អគ្គិភ័យយ៉ាងសន្ធោសន្ធៅមួយបានកើតឡើងនៅលើអគារអាផាតមិនមួយកន្លែងក្នុងក្រុង Shenyang ភាគខាងជើងប្រទេសចិន កាលពីយប់ថ្ងៃច័ន្ទកន្លងទៅនេះ ហើយហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើល និងភាពចលាចលនៅក្នុងទីក្រុងផងដែរ។ ព័ត៌មានដែលគេទទួលបានពីហេតុការណ៍នេះគឺអគ្គិភ័យបានផ្ដើមឆេះពីជាន់ទី ៥ ដល់ជាន់ទី ២៥ នៃអគារ ខណៈមូលហេតុពិតប្រាកដនៃហេតុការណ៍នេះនៅមិនទាន់បានរកឃើញនៅឡើយទេ។ បើយោងតាមសារព័ត៌មាន Shanghai បានឲ្យដឹងថា អគ្គិភ័យបានរលត់ទៅវិញនៅម៉ោងប្រមាណជា ៩ និង ១៦ យប់នៃថ្ងៃកើតហេតុនោះ ក្រោយគេបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៤៧ គ្រឿង និងក្រុមអ្នកពន្លត់អគ្គិភ័យអស់ចំនួន ២៣៥ នាក់។ រហូតមកទល់នឹងពេលនេះគេនៅមិនទាន់ដឹងទេថា មានជនរងគ្រោះប៉ុន្មាននាក់ ឬការខូចខាតមានទំហំជាទឹកប្រាក់ប៉ុណ្ណានោះទេ៕ ប្រភព៖ Khmer Note

    December 4, 2019
  • វីវរហើយ ពពុះដែលចេញពីលូមក ធ្វើឲ្យពលរដ្ឋឥណ្ឌាខំនាំគ្នាទៅលេង និងថតរូបយ៉ាងសប្បាយ ដោយមិនដឹងថាវាប៉ះពាល់ដល់សុខភាព
    អន្តរជាតិ

    ឥណ្ឌា៖ ឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនៅក្នុងក្រុង Chennai នៃប្រទេសឥណ្ឌាបានកើតមានបាតុភូតចម្លែកមួយគឺនៅលើឆ្នេរសមុទ្របានកើតមានពពុះពណ៌សជាច្រើនដែលបញ្ហានេះមិនធ្លាប់កើតមានទាល់តែសោះពីមុនមក។ ដំបូងឡើយក្រុមយុវជនក្មេងៗជាច្រើនបាននាំគ្នារីករាយជាមួយនឹងពពុះទាំងនោះ ដោយបានទៅថតរូប និងបានប៉ះពាល់ជាមួយនឹងពពុះទាំងនោះផ្ទាល់ទៀតផង។ យ៉ាងណាក្តី បើយោងតាមលោក Pravakar Mishra អ្នកវិទ្យាសាស្ត្រនៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវអំពីឆ្នេរបានព្រមានថា ពពុះទាំងនោះមានប្រភពចេញមកពីលូទឹក ហើយវាមានសារធាតុពុលដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទៀតផង។ អ្នកវិទ្យាសាស្ត្ររូបនេះបានបន្តទៀតថា ពពុះអាចនឹងបាត់ទៅវិញក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយក្នុងអំឡុងពេលនេះសូមប្រជាពលរដ្ឋកុំប៉ះពាល់ជាមួយនឹងពពុះទាំងនោះយ៉ាងស្និតស្នាលពេកអី ដើម្បីបង្ការការកើតមានបញ្ហាផ្សេងៗដោយយថាហេតុ៕​ ប្រភព៖ Khmer Note

    December 3, 2019
  • ថៃ ចាប់ផ្តើមបោសសម្អាតលែងឲ្យមានការលក់ភេសជ្ជៈមានជាតិស្ករនៅក្នុងសាលា ដើម្បីបង្ការក្មេងៗពីការកើតទឹកនោមផ្អែម
    អន្តរជាតិ

    រដ្ឋបាលក្រុងបាងកក (BMA) និយាយថា ខ្លួនកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីធ្វើឱ្យសាលារៀននានាក្នុងក្រុងបាងកកទាំងអស់គ្មានជាតិសូដា (ភេសជ្ជៈមានជាតិស្ករ) ។ កាសែត The Nation រាយការណ៍ថា លេខាធិការអចិន្រ្តៃយ៍របស់ BMA កំពុងពិគ្រោះយោបល់ជាមួយការិយាល័យក្រុង និងស្រុក ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់សុខភាពរបស់កុមារនៅក្នុងទីក្រុង និងការពារពួកគេពីហានិភ័យនៃជំងឺទឹកនោមផ្អែមពីការផឹកទឹក និងភេសជ្ជៈដែលមានជាតិស្ករច្រើនពេក។ យោងតាមការសិក្សារបស់គ្លីនិកព្យាបាលរោគកុមារនៃមន្ទីរពេទ្យជូឡាឡុងកន សមាមាត្រនៃជំងឺទឹកនោមផ្អែមប្រភេទ ២ ក្នុងយុវវ័យ ដែលមានអាយុពី ១០ ទៅ ១៩ឆ្នាំ បានកើនឡើងពី ១៣% ក្នុងចន្លោះឆ្នាំ២០០២ ដល់ ២០០៧ និងរហូតដល់ដល់ ២៧% ក្នុងចន្លោះឆ្នាំ២០០៨

    December 3, 2019