សេដ្ឋកិច្ច
  • ខេត្តព្រះសីហនុ ទទួលទឹកប្រាក់ ៥០០លានដុល្លារអាមេរិក សម្រាប់ការស្តារ និងរៀបចំខេត្តឲ្យប្រសើរឡើងវិញ
    សេដ្ឋកិច្ច

    ថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ដ្រីបច្ចេកទេសក្រោមឱវាទក្រសួង អញ្ជើញចុះពិនិត្យមើលការកាយអូរ ប្រឡាយធម្មជាតិដើម្បីរំដោះទឹកភ្លៀង ទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ¢មន្ដ្រីបច្ចេកទេស និងមន្ដ្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ។​​ បន្ទាប់ពីភ្លៀងធ្លាក់ជោគជាំអស់រយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បានធ្វើឱ្យក្រុងព្រះសីហនុ ទទួលរងនូវការគំរាមកំហែងដោយជំនន់ទឹកភ្លៀង បង្កជាគ្រោះទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ធ្វើឱ្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ផ្សេងៗ ត្រូវបានខូចខាតយ៉ាងដំណំ។ សូមបញ្ជាក់ផងដែរថា៖ ស្ថានភាពទឹកជំនន់នៅក្រុងព្រះសីហនុ បង្កឡើងដោយបរិមាណទឹកភ្លៀងច្រើនលើសលប់ និងប្រព័ន្ធប្រឡាយបង្ហូរទឹកមានការកកស្ទះ

    September 9, 2019
  • ជប៉ុនវិនិយោគលើកដំបូងលើហាងលក់សម្លៀកបំពាក់ ល្បីឈ្មោះ Japan Clothing Shop Colors នៅកម្ពុជា ដោយលក់ចេញក្នុងតម្លៃត្រឹម១ដុល្លារ
    សេដ្ឋកិច្ច

    ភ្នំពេញ៖ ដោយសម្លឹងមើលឃើញនូវភាពរីកចម្រើននៃការប្រើប្រាស់សម្លៀកបំពាក់ ម៉ាកល្បីៗ លំដាប់ពិភពលោក របស់ប្រជាជនកម្ពុជានាសម័យថ្មីនេះ វិនិយោគិនជប៉ុនបាន បង្ហាញវត្តមាន ហាងលក់សម្លៀកបំពាក់ដ៏ល្បីឈ្មោះរបស់ជប៉ុន Japan Clothing Shop Colors ជាផ្លូវការនៅផ្សារទំនើប The Bridge Mall រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ សីហា ២០១៩។ លោក Shoichi Yamamoto ជានាយកប្រតិបត្តិនៃ ហាងលក់ សម្លៀកបំពាក់ដ៏ល្បីរបស់ជប៉ុន Japan Clothing Shop Colors បានឲ្យដឹង ហាងលក់សម្លៀកបំពាក់ Japan

    August 21, 2019
  • ថៃហាមដាច់ឃាត់មិនឲ្យឡានធំៗឆ្លងកាត់ក្រុងនៅពេលថ្ងៃឡើយ មួយថ្ងៃអាចចេញចូលក្រុងបានតែ៤ម៉ោងប៉ុណ្ណោះ
    សេដ្ឋកិច្ច

    ថៃ៖ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃលោក Saksayam Chidchob បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្តេជ្ញាធ្វើការហាមឃាត់រថយន្តដឹកទំនិញធំៗមិនឲ្យចូលក្នុងទីក្រុងបាងកកជាដាច់ខាតនៅពេលថ្ងៃ​ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។ របាយការណ៍បានបង្ហាញជាធម្មតាមានរថយន្តដឹកទំនិញធំៗប្រមាណជា ៥០,០០០ គ្រឿង ធ្វើដំណើរចេញចូលទីក្រុងបាកកជារៀងរាល់ថ្ងៃ ហើយចំនួនរថយន្តដឹកទំនិញដ៏ច្រើននេះគឺជាផ្នែកមួយធ្វើឲ្យមានការកកស្ទះចរាចរណ៍។ តាមគម្រោងរបស់ក្រសួងដឹងកជញ្ជូនថៃ សូម្បីតែខេត្តមួយចំនួននៅជាប់ក្រុងបាងកកក៏ត្រូវបានគេហាមឃាត់មិនមានរថយន្តដឹកទំនិញធំៗឆ្លងកាត់នៅពេលថ្ងៃដូចគ្នាដែរ ព្រោះចរាចរណ៍នៅក្នុងខេត្តទាំងនោះក៏មានការកកស្ទះដូចនៅក្នុងទីក្រុងដែរ។ យ៉ាងណាក្តី រថយន្តដឹកទំនិញធំៗនឹងត្រូវបានគេអនុញ្ញាតឲ្យចេញចូលក្នុងទីក្រុងបាងកកមានរយៈពេលតែ៤ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ដោយចាប់ពីម៉ោង៤ទាបភ្លឺ រហូតដល់ពាក់កណ្តាលយប់ គឺហាមដាច់ខាតមិនឲ្យរថយន្តធំៗធ្វើដំណើរឡើយ រីឯនៅបណ្តាខេត្តផ្សេងៗ រថយន្តធំៗអាចធ្វើដំណើរបានចាប់ពីម៉ោង ៩ យប់ រហូតដល់ម៉ោង ៦ ព្រឹក ហើយនៅបណ្តាខេត្តផ្សេងទៀតចន្លោះពីម៉ោង១០យប់ ដល់ម៉ោង៤ភ្លឺ។ គេសង្ឃឹមថា ក្រោយគោលការណ៍ខាងលើត្រូវបានអនុវត្ត បញ្ហាកកស្ទះចរាចរណ៍នឹងកាត់បន្ថយបានមួយផ្នែក តែមិនអាចដោះស្រាយបញ្ហាកកស្ទះបានទាំងស្រុងនោះទេ៕ ប្រភព៖

    August 20, 2019
  • ការលក់រថយន្តក្នុងស្រុករបស់ថៃធ្លាក់ចុះ ដោយសារការផ្ដល់ប្រាក់កម្ចីតឹងរឹងពេក
    សេដ្ឋកិច្ច

    យោងតាមសហព័ន្ធឧស្សាហកម្មក្នុងប្រទេសថៃបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ការលក់រថយន្តក្នុងស្រុកបានធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣០ ខែ បើគិតត្រឹមខែមិថុនាពោលគឺធ្លាក់ចុះ ២.១% ធៀបនឹងឆ្នាំមុនដែលលក់បាន ៨៦,០៤៨ គ្រឿង តែកើនឡើង ៣.៧% កាលពីខែឧសភា។ ជុំវិញមូលហេតុនៃការធ្លាក់ចុះនេះ ដោយសារតែការផ្តល់ប្រាក់កម្ចីកាន់តែតឹងរឹងជាងមុនរបស់គ្រឹះស្ថានហិរញ្ញវត្ថុ និងតួលេខប្រៀបធៀបខ្ពស់ជាងមុនកាលពីឆ្នាំមុន។ ជាក់ស្ដែងនៅក្នុងឆ្នាំ ២០១៩ នេះ ការលក់ក្នុងស្រុកត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងពី ២.៤៤% ដល់ ១,០៥ លានគ្រឿងបន្ទាប់ពីឆ្នាំមុនមានត្រឹមតែ ១៩,៥% កើនឡើងដល់ ១,០៤ លានគ្រឿងដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំ។ ទោះបីជាការលក់ក្នុងស្រុកធ្លាក់ចុះយ៉ាងណាក្ដី ក៏ការនាំចេញនៅក្នុងខែមិថុនាមានចំនួន ៩៧,៥៧៥ គ្រឿងកើនឡើង

    July 19, 2019