សិល្បៈ
  • បើមិនឲ្យមើល អត្តសញ្ញាណប័ណ្ឌ​ មិនដឹងថា សោភា ទេពី កើតឆ្នាំ២០០៣​ សោះ!!
    សិល្បៈ

    សោភា ទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលបងប្អូនបានស្គាល់ថាជាក្មេងស្រីវ័យ១៦ឆ្នាំ តែអាចច្រៀង និងរាំបានយ៉ាងល្អ។ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ក្តី ក៏ សោភា ទេពី មិនបានបោះបង់ចោលចិត្តស្រលាញ់សិល្បៈរបស់នាងដែរ។ ក្មេងស្រីវ័យ១៦ឆ្នាំរូបនេះ តែងមានស្ទាយន៍ប្លែកៗ និងបទចម្រៀងថ្មីៗ ដើម្បីបំពេរអារម្មណ៍បងប្អូនប្រិយមិត្ត។ យ៉ាងណាមិញថ្មីៗនេះ សោភា ទេពី បានបង្ហាញសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ឌ ដែលបញ្ជាក់ថាកញ្ញាពិតជាមានវ័យ១៦ឆ្នាំ ការបង្ហាញនេះបន្ទាប់ពីមានមហាជនមួយចំនួនធំមិនជឿថាតារាចម្រៀងស្រីរូបនេះនៅមានអាយុវ័យក្មេងនៅឡើយ។ ដោយ សោភា ទេពី បានសរសេររៀបរាប់ថា៖ “កាលខ្ញុំប្រលងចម្រៀងខ្ញុំអាយុ១៤ទេតែខ្ញុំតំឡេីងអាយុ ខ្ញុំអាយុ១៦មែនឆ្នាំហ្នឹងខ្ញុំអាយុ១៦ចូលដល់ថ្ងៃទី០៥

    December 6, 2019
  • ចាំងភ្នែកតែម្តង!​ កុដពេជ្រថ្មីតម្លៃប្រមាណជា ៥លានដុល្លារអាមេរិក សម្រាប់ Miss Universe ជំនាន់ថ្មី តើបវកញ្ញាប្រទេសណាមានសំណាងគ្រងមកុដដ៏មានតម្លៃថ្លៃមួយនេះ?
    សិល្បៈ

    បេក្ខភាពបវរកញ្ញាទាំង ៩០ រូបតំណាង៩០ប្រទេស រួមទាំងនាយកគ្រប់គ្រងកម្មវិធីប្រឡងបវកញ្ញាចក្រវាល លោកស្រី Paula Shugart និងបវកញ្ញាចក្រវាល២០១៨ Catriona Gray បានចូលរួមពិធីបង្ហាញមកុដថ្មី នៅទីក្រុង Atlanta រដ្ឋ Georgia កាលពីថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ។ មកុដនេះមានឈ្មោះ “Power of Unity” ច្នៃធ្វើពីមាស ១៨ ការ៉ាត់ មានពេជ្រជាង ១៧៧០គ្រាប់ និងគ្រាប់ពេជ្រធំទំងន់ ៦២,៨៣ ការ៉ាត់។ ហើយមកុដនេះត្រូវបានបង្ហាញថាវាមានតម្លៃរហូតដល់ទៅ ៥ លានដុល្លារអាមេរិក។ មកុដ

    December 6, 2019
  • ខ្ញុង លុបចោលកម្មវិធីច្រៀងភ្លាមៗរហូតដល់ទៅ២រោង ព្រោះតែធ្លាក់ខ្លួនឈឺចូលមន្ទីពេទ្យ ដោយសូមអភ័យទោសដល់ម្ចាស់កម្មវិធីផងដែរ
    សិល្បៈ

    ខ្ញុង តារាកំប្លែងស្រីមានប្រជាប្រិយភាព និងមានទេពកោសល្យខ្ពស់ ព្រោះក្រៅពីកំប្លែងនាងក៏ជាតារាសម្តែង និងអ្នកចម្រៀងមួយរូបផងដែរ។ គេសង្កេតឃើញថាក្រៅពីអាជីពទាំងនោះ ខ្ញុង ក៏បានបន្ថែមការងារជាអ្នកច្រៀងកាត់សក់នៅក្នុងកម្មវិធីមង្គលការ និងលក់ដូរអីវ៉ាន់នៅតាមហ្វេសប៊ុកផងដែរ។ យ៉ាងណាមិញថ្មីៗនេះដោយសារតែបញ្ហាសុខភាពធ្វើឲ្យខ្ញុង សម្រេចចិត្តលុបចោលកម្មវិធីច្រៀងភ្លាមៗរហូតដល់ទៅ២រោង ដោយខ្ញុង បានសុំអភ័យទោសចំពោះម្ចាស់ដើមការដែលត្រូវលុបចោលមិនបានទៅច្រៀងភ្លាមៗ។ ដោយខ្ញុង បានសរសេររៀបរាប់ថា៖ “សូមអធ្យាស្រ័យចំពោះម្ចាស់កម្មវិធីយប់មិញនិងព្រឹកនេះដែលមិនបានចូលរួមពិតជាសោកស្ដាយ តែពេលនេះខ្ញុំរាងធូរបន្តិចហើយស្អែកថ្ងៃទី៦រហូតទៅសង្ឃឹមថានឹងបានធ្វើការដូចធម្មតាបើធ្វើមិនបានទេដាច់ខែដាច់ខ្យល់ហើយថ្ងៃទី 6 កាត់សក់ពីររោងច្រៀងល្ងាចកំពង់ចាម ថ្ងៃទី 7 ក្រុងពាលីរតនគិរី ថ្ងៃទី 8 កាត់សក់រតនគីរីច្រៀងល្ងាច ថ្ងៃទី 9 កាត់សក់ ភ្នំពេញ”៕ ប្រភព៖ Khmernote TV

    December 6, 2019
  • Miss World Cambodia ចូលរួមឆ្លើយសំនួរទាំងអួលដើមក ក្នុងវគ្គ Head to Head challenge នៃកម្មវិធី Miss World 2019 (មានវីដេអូ)
    សិល្បៈ

    Miss World Cambodia 2019 កញ្ញា វី ស្រីវីន បានតំណាងកម្ពុជាចូលរួមការប្រកួត Miss World 2019 នៅចក្រភពអង់គ្លេស ដោយមានបវកញ្ញាតំណាងជាតិចំនួន១១២ប្រទេសចូលរួម។ យ៉ាងណាមិញកាលពីម្សិលមិញនេះនៅវគ្គសម្ភាសន៍ វគ្គ Head to Head challenge ដែលតម្រូវឲ្យបវកញ្ញាបង្ហាញពីគម្រោងដែលបវរកញ្ញាបានធ្វើដូចជាការងារមនុស្សធម៏ ឬជួយសង្គមមុនពេលទៅប្រកួត និងក្រោយពេលប្រកួតនាពេលអនាគត ដោយវគ្គនេះបវកញ្ញារូបណាធ្វើបានល្អ នឹងចូលក្នុង TOP40 ដោយស្វ័យប្រវត្តិ។ ក្នុងនោះបវកញ្ញាកម្ពុជាស្ថិតនៅក្នុងក្រុមទី១៨ មានប្រទេស កម្ពុជា អ៊ូហ្គង់ដា វៀតណាម ម៉ុងតេណេហ្គ្រូ និងម៉ូរីស។ គួររំលឹកថាកម្ពុជា

    December 5, 2019
  • ដៃគូរលោកតា ស៊ីន ស៊ីសាមុត, អ្នកស្រី កែវ សេដ្ឋា បានកំពុងធ្លាក់ខ្លួនឈឺ ពេលនេះទទួលការឧបត្ថម្ភពីសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម
    សិល្បៈ

    នៅថ្ងៃទី០៣​ ខែធ្នូ ឆ្នាំ២០១៩ អ្នកស្រី កែវ សេដ្ឋា ជាតារាចម្រៀង និងល្ខោនបាសាក់ជើងចាស់ ដែលបច្ចុប្បន្នលោកយាយមានអាយុ ៨២ឆ្នាំ និងមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែម រលាកទងសួត និងលើសឈាមបានទទួលការឧបត្ថម្ភពីសមាគម មិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម។ សូមរំលឹកថាអ្នកស្រី កែវសេដ្ឋា(ឈ្មោះដើម គូ វ៉ាន់ស៊ីន) ត្រូវបានគេស្គាល់ថាជាតារាចម្រៀង​សម្លេង សារីកា ដោយចូលប្រឡូកក្នុងវិស័យចម្រៀងតាំងពីដើមទ.វទី៥០មកម្ល៉េះ ជាពិសេសអ្នកស្រីក៏ជាម្ចាស់បទ “រាត្រីដែលបានជួបភ័ក្រ្ត” ដែលបានច្រៀងជាមួយអធិរាជសម្លេងមាសស៊ីនស៊ីសាមុត នាដើមទ.វទី៦០៕ ប្រភព៖ Khmernote TV

    December 3, 2019
  • នេះជាឈុតតំណាងជាតិឡាវ ឆ្នៃចេញអមជាមួយរូបដំរី ត្រៀមយកទៅប្រកួតក្នុងកម្មវិធីប្រឡងបវកញ្ញាចក្រវាល ទាំងប្លែក និងស្រស់ស្អាត
    សិល្បៈ

    កម្មវិធីប្រឡងបវកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៩ ដែលធ្វើឡើងនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក កំពុងតែដំណើរការនៃការប្រកួត ដែលមានបវកញ្ញាដែលតំណាងជាតិរបស់ខ្លួនមានចំនួន៩០ប្រទេស។ ក្នុងនោះផងដែរថ្មីៗនេះ ស្ថាប័នបវកញ្ញាចក្រវាលឡាវ បានបង្ហាញនូវឈុតដំរីគឺជាឈុតតំណាងជាតិ ដែលខ្លួនសម្រាប់ត្រៀមយកទៅប្រកួត Miss Universe 2019 នៅសហរដ្ឋអាមេរិក ហើយឈុតនេះត្រូវមហាជននៅលើបណ្តាញសង្គមនិងអ្នកតាមដានព្រឹត្តិការណ៍បវកញ្ញាចក្រវាលបានលាន់មាត់កោតសរសើរមិនដាច់ពីមាត់។ ឈុតនេះត្រូវគ្រងនិងដើរបង្ហាញដោយ កញ្ញា Vichitta Phonevilay បវកញ្ញាចក្រវាលឡាវ២០១៩។ សូមរំលឹកថា ឡាវ ធ្លាប់បាន​ឈ្នះជា​ឈុត​តំណាង​ជាតិល្អ​បំផុតក្នុង​ការ​ប្រកួត Miss Universe កាលពីឆ្នាំ២០១៨ ដែលពេលនោះប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ ការប្រកួតបឋម និងប្រកួតឈុតតំណាងជាតិនឹងធ្វើឡើងនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩

    December 3, 2019
  • ម្នាក់ទៀតហើយ! តារាសម្តែងកូរ៉េ Cha In Ha បានស្លាប់បាត់បង់ជីវិតទាំងវ័យក្មេង ដោយពុំទាន់ដឹងមូលហេតុនៅឡើយ
    សិល្បៈ

    តារាសម្តែងនិងសមាជិកជាក្រុម SURPRISE U លោក Cha In Ha ត្រូវបានរាយការណ៍បានស្លាប់បាត់បង់ជីវិតទាំងនៅវ័យក្មេងក្នុងវ័យ២៧ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ AllKpop បានចុះផ្សាយនៅរសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។ បច្ចុប្បន្នប៉ូលិសកំពុងតែស៊ើបអង្កេតរកមូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះ ហើយមិនមានព័ត៌មានលំអិតណាមួយត្រូវបានបង្ហាញឡើយរួមទាំងទីតាំងពេលវេលា។ សូមរំលឹកថា លោក Cha In Ha បានបង្ហាញខ្លួនជាសមាជិកក្រុមតារាសម្តែងរបស់ SURPRISE U ក្នុងឆ្នាំ ២០១៧ ជាមួយនឹងខ្សែភាពយន្តខ្លីមួយដែលមានចំណងជើងថា’You, Deep Inside of Me’ និងរឿងភាគជាច្រើនដូចជា Temperature of Love,

    December 3, 2019
  • ឯកឧត្តម ហ៊ុយ វណ្ណៈ បញ្ចេញមតិទាក់ទងនឹងការរិះគន់របស់មហាជនចំពោះ MV ចម្រៀង «សុដន់ម៉ែ» របស់អ្នកនាង កាតុ
    សិល្បៈ

    ថ្មីៗនេះបទចម្រៀង​ថ្មី​របស់​តារាចម្រៀង ​និង​ កំប្លែង​ ​កា​តុ​ ​នៅក្នុង​ផលិត​កម្ម​ថោន ដែលមានចំណងជើងថា “សុដន់ម៉ែ” ដែលនិយាយពីភាពកក់ក្ដៅ ការចិញ្ចឹមកូនដោយទឹកដោះ ការស្រឡាញ់ដោយបេះដូងរបស់អ្នកម្តាយ ប៉ុន្តែបទចម្រៀងនេះក៏ទទួលរងនូវការរិះគន់ដោយមានការលើកឡើងថាការថត MV ចម្រៀងនេះស្មានតែកាតុ មិនបានស្លៀកសំលៀកបំពាក់។ យ៉ាងណាមិញ ឯកឧត្តម ហ៊ុយ វណ្ណៈ ក៏បានបញ្ចេញមតិចំពោះរឿងរ៉ាវនេះនិងបានសរសេររៀបរាប់នៅលើបណ្តាញសង្គមរបស់លោកថា៖ “ព្រឹកមិញចេញពីសន្និបាតយុទ្ធសាស្ត្រជាតិអំពី ជនពិការ ក៏បើក Facebook ហើយឃើញគេរិះគន់ អ្នកនាង កាតុ សម្តែងក្នុងបទ «សុដន់ម៉ែ»។ និម្មិតកម្ម (ការឆ្នៃប្រឌិត) ក្នុងសិល្បៈរបស់គាត់ មិនមានចំណុចខុសទាល់តែសោះ តែប្រហែលមកពីអ្នករិះគន់គាត់ មានភ្នែកអន់

    December 3, 2019