ព័ត៌មានជាតិ
  • ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល ចង់អោយក្រុមហ៊ុន Grab បង្កើតតាក់ស៊ីលើផ្លូវទឹក គឺ Grab Boat នៅក្នុងស្រុក
    ព័ត៌មានជាតិ

    ឯកឧត្តម ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ​ និងដឹកជញ្ជូន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងវេទិកាសំណេះសំណាលស្ដីពីចល័តភាពក្នុងទីប្រជុំជន (URBAN MOBILITY FORUM)​ នាថ្ងៃទី​ ០៥​ ខែធ្នូ​ ២០១៩​ នៅសណ្ឋាគារ​ រ៉ាហ្វែល​ ឡឺរ៉ូយ៉ាល់ ដោយលើកឡើងអំពីការដឹកជញ្ជូនតាមផ្លូវទឹក ក៏ដូចជាផ្លូវគោក ហើយបច្ចុប្បន្ន រដ្ឋាភិបាល មានវិស័យដឹកជញ្ជូន ដូចជារថយន្តក្រុងសាធារណៈ និង កាប៉ាល់ដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកដូចគ្នា។ ហើយក្នុងនោះដែរ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមបានជួបជាមួយក្រុមហ៊ុន Grab ដែលជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនដ៏ល្បីឈ្មោះមួយនៅកម្ពុជា ដោយអោយក្រុមហ៊ុនគួរសិក្សាអោយមាន Grab Boat

    December 5, 2019
  • កញ្ញាមាន សូនីតា សម្រេចក្តីសុបិនពីវ័យកុមារ បានចូលគាល់ និងថ្វាយក្រមា ២០០០ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ
    ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះកញ្ញាមាន សូនីតា បានបង្ហាញអារម្មណ៍សប្បាយរីករាយជាខ្លាំងដែលក្តីសុបិនតាំងពីវ័យកុមារបានសម្រេច ព្រោះធ្លាប់ប៉ងក្នុងចិត្តចូលគាល់ព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ កញ្ញាបានសរសេររៀបរាប់នៅលើហ្វេសបុកផេករបស់កញ្ញាថា៖ “សឹងតែមិនជឿថានេះជាការពិត ធ្លាប់តែប៉ងក្នុងចិត្ត តាំងតែពីវ័យកុមារ ឥឡូវនេះក្តីសុបិនបានសំរេចហើយ។ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្ញុំម្ចាស់ បានចូលគាល់ និងថ្វាយក្រមាពីផ្ទះស្រលាញ់ ចំនួន២០០០ក្រមា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង នឹង សម្តេចហ្វូងយាយ ។ ខ្ញុំម្ចាស់​ ជាខ្ញុំសូមបរមរាជានុញ្ញាតក្រាបថ្វាយព្រះពរព្រះអង្គទាំងទ្វេ​ទ្រង់ជួបប្រទះតែវិបុលសុខមហាប្រសេីរគ្រប់ប្រការ​ ព្រះរាជសុខភាពល្អ​ ព្រះរាជបញ្ញាភ្លឺថ្លា​ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា​ ស្តេចគង់ជាម្លប់ដ៏ត្រជាក់នៃអាណាប្រជានុរាស្រ្តទាំងឡាយនៃព្រះនគរ”៕

    December 1, 2019
  • ឃើញបងប្អូនលេងហ្វេសបុកមួយចំនួនរិះគន់តាមតែអារម្មណ៍នឹកឃើញ រឿងជួសជុលផ្លូវបេតុងប្រេះមានថ្នេរដែក , ឥឡូវនេះបងប្រុសម្នាក់បានចែករំលែក និងពន្យល់ឲ្យដឹងថា…
    ព័ត៌មានជាតិ

    បន្ទាប់ពីឃើញមានបងប្អូនមួយចំនួនរិះគន់ផ្លូវបេតុងដែលមានថ្នេរ កាលពីថ្មីៗនេះនៅលើហ្វេសបុក និងមានអ្នក Comment ជាច្រើនពាក់ព័ន្ធនឹងការជួសជុលផ្លូវមានថ្នេរដែកតាមអារម្មណ៍របស់ខ្លួន ធ្វើឲ្យបងប្រុសម្នាក់ដែលមានឈ្មោះក្នុងហ្វេសបុក Ky Visoth Sambath បានចូលរួមចែករំលែកចំណេះដឹងខ្លះៗដោយគាត់បានរៀបរាប់ថា៖ “ខ្ញុំទេីបតែឃេីញមានការរិះគន់និងងឿងឆ្ងល់មួយចំនួនចំពោះផ្លូវបេតុងដែលមានថ្នេរដែក។ ដូចនេះខ្ញុំសូមចូលរួមចែករំលែកចំណេះដឹងខ្លះៗក្នុងនាមជាពលរដ្ឋមួយរូប។ តាមលក្ខណៈបច្ចេកទេស គេមានវិធីសាស្រ្តច្រេីនក្នុងការជួសជុលផ្លូវបេតុងដែលប្រេះ ហេីយវិធីសាស្រ្តមួយក្នុងចំណោមនោះគឺ ការជួសជុលបេតុងដែលប្រេះដោយប្រេីថ្នេរភ្ជាប់ (Concrete Crack Repair by Stitching)។ វិធីសាស្រ្តថ្នេរភ្ជាប់នេះមានបច្ចេកទេសបីបែបដែលគេនិយមប្រេីគឺមាន ថ្នេរខ្វែង (Cross-stitching), ថ្នេររន្ធ (Slot-stitching), និងថ្នេររបាររាងU (U-bar stitching)។ ហើយបច្ចេកទេសទីបីនេះ (U-bar stitching) ត្រូវបានប្រេីនៅលើផ្លូវទៅទួលពង្រនេះ គ្រាន់តែគុណភាពការអនុវត្តរបស់យេីងពេលនេះនៅមានកំរឹត។

    November 29, 2019
  • រដ្ឋបាលខេត្តកំពង់ឆ្នាំង ឆ្លើយតបទៅមជ្ឈដ្ឋានខ្លះ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់ដី ៤០ហិកតាឲ្យយួន
    ព័ត៌មានជាតិ

    បន្ទាប់ពីនៅលើបណ្តាញសង្គមហ្វេសបុក កាលពីប៉ុន្មានថ្ងៃនេះបានបញ្ចេញយោបល់ពាក់ព័ន្ធនឹងការបន្លាស់ទីប្រជាពលរដ្ឋរស់នៅផ្ទះបណ្តែតទឹក ឲ្យទ្បើងរស់នៅលើគោកវិញ ដែលអាជ្ញាធរខេត្កកំពង់ឆ្នាំងរៀបចំដី ៤០ហិកតា ឥឡូវនេះរដ្ឋបាលខេត្តកំពង់ឆ្នាំងបានធ្វើសេចក្ដី​បញ្ជាក់​ព័ត៌មាន​ ដោយ​អ្នក​នាំពាក្យ​រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ពាក់​ព័ន្ធ​នឹងការចោទប្រកាន់ថា​ រដ្ឋាភិបាល​ កាត់ដី​អោយយួន​ ៤០​ ហិកតា​ ដោយមានខ្លឹមសារថា៖

    November 29, 2019
  • សកម្មភាពហាត់សមត្រៀមសម្តែងល្ខោនខោលឈុតធំពីសំណាក់សិល្បករ២៨០ នៅព្រះលានជល់ដំរីនាស្អែកនេះ
    ព័ត៌មានជាតិ

    នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះនឹងមានព្រឹត្តិការណ៍ដ៏មហស្ចារ្យនៃការសម្តែងល្ខោនខោលឈុតធំ ពីសំណាក់សិល្បករចំនួន២៨០នាក់ ហើយព្រឹត្តិការណ៍នេះផងដែរនឹងប្រារព្ធធ្វើឡើងនៅវេលាម៉ោង ៦និង៣០នាទីល្ងាច ស្ថិតនៅព្រះលានជល់ដំរី ទឹកដីអង្គរ ខេត្តសៀមរាប។ ការសម្តែងល្ខោនខោលឈុតធំនេះប្រារព្ធធ្វើឡើង ដើម្បីអបអរគម្រប់ខួប១ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល ក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​ កាលពី​ថ្ងៃ​ទី​២៨​ ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៣​នៃ​គណៈ​កម្មការ​អន្តររដ្ឋាភិបាល​សម្រាប់​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូ​ណេស្កូនៅ​ទីក្រុង​ព័រល្វី​ ​សាធារណរដ្ឋ​ម៉ូរីស​។ រូបភាពខាងក្រោមនេះគឺជាសកម្មភាពនៃការហាត់សម ល្ខោនខោលកម្ពុជារបស់សិល្បៈករ ដើម្បីត្រៀមសម្តែងជូនទស្សនាក្នុងឱកាសខួប ១ឆ្នាំ ក្រោយការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ ។ ដូច្នេះសូមបងប្អូនទាំងអស់កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! រូបថត៖ Rokkhak River Resort ប្រភពអត្ថបទ៖ Khmernote

    November 27, 2019
  • ក្រោយពីសម្តេចតេជោ សួរលោកផែង វណ្ណៈឲ្យពន្យល់រឿង ខមមិន Sticker រូបបេះដូង លើផុសសម្តេចរៀបរាប់ពីការពិបាកចិត្តស្ថានភាពម្តាយក្មេករបស់សម្តេច ស្ថិតក្នុងសង្រ្គោះបន្ទាន់, ឥឡូវនេះលោកផែង វណ្ណៈ សុំការអភ័យទោសពីសម្តេចថា…
    ព័ត៌មានជាតិ

    កាលពីព្រឹកមិញនេះសម្តេចតេជោ ហ៊ុន សែន នាយុករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារដ៏ក្រៀមក្រំមួយដោយសារម្តាយក្មេករបស់សម្តេចស្ថិតក្នុងសង្រ្គោះបន្ទាន់ ដោយសម្តេចបង្ហោះថា៖ “ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។ ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។ ខ្ញុំក៏សូមការយោគយល់ពីសំណាក់បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។

    November 23, 2019
  • មកស្គាល់ពីព្រះទីន័ងរថយន្តដឹកព្រះសពរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដែលជាប្រភេទរថយន្តម៉ាក់ Mercedes Benz MB140D
    ព័ត៌មានជាតិ

    កាលពីពេលថ្មីៗនេះមានការរិះគន់មួយចំនួនពីបណ្តាមហាជននៅលើបណ្តាញសង្គម Facebook ទាក់ទងទៅនឹងព្រះទីន័ងរថយន្ត ដែលប្រើប្រាស់មកធ្វើការដឹកព្រះសពរបស់ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុបា្ជទេវី ដោយអ្នកខ្លះចោទថាជារថយន្តតូរីស។ ដើម្បីបកស្រាយចម្ងល់នេះក្រុមការងារយើង នឹងធ្វើការបង្ហាញអំពីព័ត៌មានមួយចំនួននៃរថយន្តមួយនេះ។ ជាក់ស្តែងទៅបើមើលអំពីរូបរាងនៃរថយន្ត ពណ៌ ស មួយគ្រឿងដែលមានឡាញពណ៌លឿងនៅផ្នែកខាងក្រោមនោះ បានបញ្ជាក់អោយដឹងថា វាជាប្រភេទរថយន្ត Mercedes-Benz MB140D ដែលផលិតឡើងដោយក្រុមហ៊ុន Mercedes ក្នុងចន្លោះឆ្នាំ 1999 ដល់ឆ្នាំ 2004។ ប៉ុន្តែដោយសារតែរថយន្តប្រភេទនេះ មានតំលៃថ្លៃនិងពិបាកលក់នៅលើទីផ្សារប្រទេសកូរ៉េ ទើបក្រុមហ៊ុន SsangYong របស់កូរ៉េ ធ្វើការទិញសិទ្ធិពីក្រុមហ៊ុន Mercedes ទៅផលិតនិងកែខៃផ្នែកមួយចំនួន ដើម្បីអោយរថយន្តមួយនេះមានថ្លៃដើមតិចជាង

    November 19, 2019
  • ថ្ងៃទី ២០ វិច្ឆិកា កម្ពុជាទាំងមូលត្រូវទម្លាក់ទង់ជាតិពាក់កណ្តាលដង ដើម្បីធ្វើពិធីកាន់ទុក្ខសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី
    ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ប្រកាសយកថ្ងៃទី ២០ វិច្ឆិកា ជាថ្ងៃគោរពវិញ្ញាណក្ខន្ធរបស់សម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ។ នៅក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាច្រកម្ពុជា បានមានប្រសាសន៍ថ្វាយនូវការចូលរួមរំលែកទុក្ខ ជាមួយព្រះមហាក្សត្រីវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ ចំពោះការបាត់បង់ព្រះរាជបុត្រីច្បង គឺសម្តេចរាជបុត្រីព្រះរាម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានយាងសោយទីវង្គតកាលវេលាម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយព្រះរោគាពាធ

    November 19, 2019