ស្រស់ស្អាតណាស់! និស្សិតសាកលវិទ្យាល័យ NUM គ្រងមកុដ Miss Planet Cambodia២០២០ នឹងតំណាងកម្ពុជា ប្រកួត «Miss Planet International» នៅដើមឆ្នាំនេះ
cily sok January 16, 2020 at 10:13 am
facebook

នៅទីបំផុត បានរកឃេីញហេីយម្ចាស់មកុដបវរកញ្ញាភពផែនដីកម្ពុជា Miss Planet Cambodia ឆ្នាំ២០២០ គឺបានទៅលេី ប៉ុន សុរ៉ាវត្តី ដែលមានអាយុ២០ឆ្នាំ កម្ពស់ 1.70 cm មកពីខេត្តកំពង់ស្ពឺ។ ដោយកាលពីរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ការប្រកួតសម្រស់«Miss Planet Cambodia» ឆ្នាំ២០២០ បានឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដោយការជម្រុះយ៉ាងសម្រិតសម្រាំងក្នុងចំនោមបេក្ខភាព១៥នាក់។

កញ្ញា ប៉ុន សុរ៉ាវត្តី ពាក់ស្លាកលេខ១៤ ជានិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង សិក្សាឆ្នាំសិក្សាមូលដ្ឋាននៃមហាវិទ្យាល័យទេសចរណ៍។ Miss Planet Cambodia ឆ្នាំ២០២០ កញ្ញា ប៉ុន សុរ៉ាវត្តី នឹងតំណាងកម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «Miss Planet International» នៅក្នុងខែមេសា ឆ្នាំ២០២០ ដែលមានបវកញ្ញាទាំង៧០ប្រទេសចូលរួម ហើយកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះជាលើកទី២៕ ប្រភព៖ Khmernote TV