លោកយាយ២នាក់មានវ័យចំណាស់ក៏នៅតែប្រឹងលក់កម្រងផ្កានៅគីរីរម្យ លោកឧកញ៉ា ទៀ វិចិត្រ ជួយទិញកម្រងផ្កាព្រមទាំងបានជូនថវិកាបន្ថែម
cily sok January 16, 2020 at 10:01 am
facebook

មហាជនច្បាស់ជាស្គាល់ច្បាស់ថា លោកឧកញ៉ា ទៀ វិចិត្រ នាយកក្រុមហ៊ុនកាណូតលឿន ជី.ធី.វី.ស៊ី ស្ពីដបូត តែងតែធ្វើនូវអំពើសប្បុរសធម៌ជួយដល់ពលរដ្ឋដែលកំពុងខ្វះខាតទីទាល់ក្រ ជាហេតុធ្វើឲ្យលោកទទួលបានការគោរពស្រលាញ់ខ្លាំងពីមហាជន។ ក្នុងនោះផងដែលកាលពីពេលថ្មីៗនេះលោកឧកញ៉ា ទៀ វិចិត្រ បានធ្វើដំណើរតាមផ្លូវចូលរមណីយដ្ឋានគីរីរម្យក៏ប្រទះឃើញលោកយាយ២នាក់ ដែលមានវ័យចំណាស់ក៏នៅតែប្រឹងលក់កម្រងផ្កា ដើម្បីរកប្រាក់ដោះស្រាយជីវភាព ដោយក្តីអាណិត លោកយាយវ័យចំណាស់ទាំងពីរ លោកឧញ៉ា ក៏បានចុះទៅសួរសុខទុក្ខនិងបានជួយទិញកម្រងផ្កាយកទាំងអស់ ព្រមទាំងបានជូនថវិកាបន្ថែមក្នុងម្នាក់ចំនួន២០មុឺនរៀលផងដែរ។

ដោយ លោកឧកញ៉ា ទៀ វិចិត្រ បានបង្ហោះវីដេអូព្រមទាំងសរសេររៀបរាប់ថា៖ “កូនអើយ! កូនម្តាយបណ្តូលចិត្ត ចូរស្តាប់ពាក្យពិតពីម្តាយថ្លៃ ម្តាយតែងទូន្មានកូនរាល់ថ្ងៃ ឲ្យស្ងួនចរណៃខំសិក្សា កូនអើយ! ខំរៀនឲ្យបានខ្លាំង ម្តាយមានកម្លាំងប្រឹងធ្វើការរកលុយឲ្យកូនទៅសាលា ព្រោះចង់ប្រាថ្នាឲ្យកូនល្អ កូនអើយ! កុំចាយលុយខ្ជះខ្ជាយ អាណិតអ្នកម្តាយខំត្រដរ រកបានម្តងៗដោយកម្រ ម្តាយសូមអង្វរចេះគិតផង កុំប្រព្រឹត្តខុសច្បាប់សង្គម ធ្វើឲ្យសមរម្យតាមគន្លង កុំបំពានគេនាំសៅហ្មង ត្រូវទុកជាបង ប្អូន ឬ មិត្ត ដំបូន្មានម្តាយមានប៉ុណ្ណឹង ចូរកូនព្រលឹងចាំក្នុងចិត្តធ្វើខ្លួនជាមនុស្សសុចរិត វាសនាកូនពិតមានរស្មី”៕ ប្រភព៖​​ Khmernote TV