អស់ទាស់! ពិធីមង្គលការមួយនេះរៀបចំយ៉ាងស្អាតតាមរបៀបខ្មែរ ហើយពិសេសមានទាំងក្បាច់ចាក់ចេករបស់ខ្មែរទៀត
cily sok January 16, 2020 at 8:59 am
facebook

ប្រពៃណី​ ៖ លោកអ្នកបានដឹងខ្លះៗហេីយពី​មង្គលការមួយ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល និងកោតសរសើរខ្លាំងនូវការរៀបចំមើលទៅសាមញ្ញ ​តែការរៀបចំសុទ្ធតែចំណាយខ្ពស់ ដើម្បីទទួលបានអ្វីដែលកូនក្រមុំចង់បាន ដោយគេសង្កេតឃើញថាគ្រាន់តែក្លោងទ្វារមង្គលការ មានការរៀបចំដើមចេកមាស ចេកប្រាក់​ ហើយមិនសូវមានផ្កាបរទេសបែរជាមានផ្កាឈូក ផ្លែឈូក លំអរទៅវិញ ហើយដែលគួរឱ្យសរសើរក៏មានបន្ថែមក្បាច់ចាក់ចេករបស់ខ្មែរយើងទៀតផង តែលោកអ្នកប្រហែលជាមិនទាន់ដឹងពីប្រវត្តិកូនក្រមុំ​ និងកូនកំលោះនៅឡេីយទេ​ ។

ថ្ងៃនេះក្រុមការងារយេីង​ នឹងលេីកយកពីប្រវត្តិកូនក្រមុំនិងកូនកំលោះដែលបានរៀបចំកម្មវិធីមង្គលការរបស់ខ្លួននោះ​ តើជាអ្នកណា​? តោះមកដឹងទាំងអស់គ្នា​ កូនក្រមុំ​ឈ្មោះ​ អ៊ុំ​ ច័ន្ទទេវី បានរៀនចប់បរិញ្ញាប័ត្រ ផ្នែកហិរញ្ញវត្ថុធនាគារ នឹងបរិញ្ញាប័ត្រគ្រប់គ្រង ដែលជា​នាយិកានៃស្ថានីយ៍វិទ្យុអេប៊ីស៊ី តាំងពីអំឡុងឆ្នាំ២០០៨ រហូតមកទល់ឆ្នាំ២០១៦ ។ ហេីយចាប់ពីឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ន ជាអ្នកគ្រប់គ្រងសាលាបង្រៀនបើកបរ ២៣តុលា ហើយថែមទាំងជា Co-Founder កម្មវិធី​ បុណ្យភូមិ ផងដែរ ចំណែកកូនកំលោះក៏មានមុខងារជាអ្នក Architecture ។

ចេក​ ទាំងផ្លែ ទាំងស្លឹក និងដើម សុទ្ធតែអាចយកទៅប្រេីប្រាស់ ជាគ្រឿងរណ្ដាប់ជាវត្ថុសក្ការៈ ដែលមិនអាចខ្វះបាន ក្នុងជំនឿរបស់ខ្មែរ សម្រាប់ការរៀបចំពិធី មង្គលការ បុណ្យទានផ្សេងៗ ហើយវត្ថុដែលសំខាន់បំផុត ក្នុងការធ្វើគ្រឿងរណ្ដាប់ ទៅតាមពិធី និងខ្លឹមសារ នៃកិច្ចការនីមួយ។

ជាក់ស្ដែង​កូនក្រមុំដោយចង់រំលេចឲ្យឃើញពីសារៈប្រយោជន៍ ពីការចាក់ចេក ដែលស្ទេីរតែបាត់មុខតាមពិធីផ្សេងៗ​ទៅហេីយនោះ​ យកមកអភិរក្សបានយ៉ាងល្អ​ឡេីងវិញ​ ដេីម្បីជាការចូលរួមថែរក្សានូវប្រពៃណីទំនៀមទម្លាប់បុរាណរបស់ខ្មែរ នៅក្នុងការរៀបចំពិធីមង្គលការរបស់ខ្លួននេះ អោយបងប្អូន​ភ្ញៀវកិត្តិយស​ ដែលមិនធ្លាប់បានដឹង​ បានស្គាល់អំពីប្រវត្តនៃការ​ ចាក់ចេក ដែលមានប្រវត្តិរៀបចំតាំងពីយូរលង់មកហើយ។ នៅក្នុងកម្មវិធី យើងសង្កេតឃើញថាពួកគាត់បានព្យាយាមបង្ហាញអោយឃើញច្បាស់នូវ ផ្កាស្លា​ ចងក្រមា ដែលសម័យបច្ចុប្បន្ន គេនិយម ចាក់ផ្កាកូលាប ឬ​តុបតែងផ្កាបរទេស ពីលើសឹងតែមិនដឹងថាជាផ្កាស្លាទេ៕​ ប្រភព៖ Khmernote TV