ប្រុសណាមិនយំ! រៀបការជាមួយគ្នាបាន២អាទិត្យហើយទើបដឹងថា ប្រពន្ធខ្លួនឯងជាមនុស្សប្រុស
cily sok January 16, 2020 at 8:41 am
facebook

អ៊ូហ្គង់ដា៖ បុរសដែលមានតួនាទីជាមេដឹកនាំសាសនាឥស្លាមជាន់ខ្ពស់នៅក្នុងប្រទេស​អ៊ូហ្គង់ដាម្នាក់ ត្រូវបានគេផ្អាកការងារជាបណ្ដោះអាសន្នសិន ក្រោយប៉ូលិសបានរកឃើញថា ប្រពន្ធដែលគាត់ទើបនឹងរៀបការជាមួយគ្នាបាន២សប្តាហ៍នោះ ការពិតគឺជាមនុស្សប្រុស និងជាមុខសញ្ញាចោរលួចដែលប៉ូលិសកំពុងតាមចាប់ខ្លួនទៀតផង។ បុរសអភ័ព្វស្នេហ៍រូបនេះមានឈ្មោះថា Sheikh Mohammed Mutumba អាយុ ២៧ ឆ្នាំ ហើយគាត់បានសម្រេចចិត្តចូលរោងការតាមបែបប្រពៃណីសាសនាឥស្លាមតាមចាស់ទុំជាអ្នករៀបចំឲ្យ ដោយខ្លួនគាត់ផ្ទាល់ក៏មិនបានស្គាល់កូនក្រមុំរបស់គាត់ថា ជាអ្នកណាឲ្យប្រាកដដែរ។

លោក Sheikh Mohammed Mutumba បានបន្តទៀតថា ក្រោយការរួចស្ត្រីជាប្រពន្ធបានប្រាប់ថា នាងកំពុងមករដូវ​ហើយរយៈពេល២សប្តាហ៍ហើយ ដែលប្តីប្រពន្ធថ្មីថ្មោងនេះមិនបានរួមរស់នៅជាមួយគ្នាដូចប្តីប្រពន្ធផ្សេងទៀត។​ ការមិនបានរួមរស់ជាមួយគ្នាភ្លាមៗក្រោយរៀបការរួចជារឿងមួយ ហើយរឿងមួយទៀតដែរធ្ងន់ធ្ងរនោះ គឺខាងប៉ូលិសបានរកឃើញថា ស្រ្តីជាប្រពន្ធធ្លាប់ធ្វើជាចោរលួចយ៉ាងសកម្មនិងជាគោលដៅដែលខាងប៉ូលិសកំពុងចាប់ខ្លួនផងដែរ។ អ្វីដែលកាន់តែហួសចិត្តទៀតនោះ ក្រោយពេលប៉ូលិសចាប់ខ្លួនស្ត្រីជាប្រពន្ធនោះ អាថ៌កំបាំងមួយទៀតក៏បានបែកធ្លាយដែរ គឺតាមពិតទៅនាងជាមនុស្សប្រុសដែលបានបន្លំខ្លួនធ្វើជាមនុស្សស្រី ដើម្បីបន្លំខ្លួនពីការតាមចាប់របស់ប៉ូលិសតែប៉ុណ្ណោះ។ រហូតមកទល់នឹងពេលនេះស្រ្តីជាប្រពន្ធត្រូវបានប៉ូលិសចាប់ខ្លួន ហើយបើប៉ូលិសរកឃើញថាលោក​ Sheikh Mohammed Mutumba ជាមនុស្សស្អាតស្អំ មិនបានដឹងរឿងបោកបន្លំនេះមែន គេនឹងប្រគល់ការងារជូនគាត់វិញជាធម្មតា៕​ ប្រភព៖ Khmer Note