ស្ត្រីចិនម្នាក់ដែលត្រូវបានអាជ្ញាធរថៃបញ្ជូនទៅមន្ទីរពេទ្យ ដោយសង្ស័យថាមានផ្ទុកវីរុសរលាកសួតនោះ ពេលនេះត្រូវបានបញ្ជាក់ថា ពិតជាមានផ្ទុកវីរុសនេះពិតមែន
cily sok January 14, 2020 at 6:52 am
facebook

មន្ត្រីសុខាភិបាលថៃបាន​ឱ្យដឹងនៅថ្ងៃច័ន្ទថា ភ្ញៀវទេសចរចិនម្នាក់ដែលបានមកកាន់ប្រទេសថៃ និងចុះចតនៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ត្រូវបានគេបញ្ជាក់ថា បានឆ្លងវីរុសក្រុម coronavirus ដែលកំពុងមានការផ្ទុះឡើងនៅប្រទេសចិនពិតមែន។ រំលឹកដែរថា អ្នកដំណើរចិនម្នាក់នោះគឺមកពីទីក្រុង Wuhan ប្រទេសចិន (ជាទីក្រុងដែលមានការផ្ទុះឡើងផ្ទាល់) ហើយត្រូវបានអាជ្ញាធរថៃបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យកាលពីអាទិត្យមុន។ វីរុសនេះបានផ្ទុះឡើងចេញពីផ្សារលក់សាច់ និងគ្រឿងសមុទ្រមួយកន្លែង ហើយពេលនេះផ្សារមួយនោះក៏កំពុងបិទទ្វារចោលផងដែរ។

កាសែតបាងកកប៉ុស្តិ៍ និងប្រព័ន្ធផ្សព្វផ្សាយថៃផ្សេងទៀតបានរាយការណ៍ថា រដ្ឋមន្ត្រីសុខាភិបាលសាធារណៈថៃលោក Anutin Charnvirakul បាននិយាយថា វាហាក់ដូចជាករណីដំបូងរបស់វីរុសនេះនៅក្នុងប្រទេសថៃ ក៏ដូចជាដំបូងនៅខាងក្រៅប្រទេសចិន។ ស្ត្រីទេសចរដែលឆ្លងជំងឺនេះជាស្ត្រីអាយុ ៦១ឆ្នាំ ដែលគាត់មានរោគសញ្ញាគ្រុន នៅពេលមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្រុងបាងកកកាលពីថ្ងៃពុធ។ គាត់បានទទួលការព្យាបាលនៅឯមណ្ឌលសុខភាពរដ្ឋ នៅខាងក្រៅទីក្រុងបាងកក ហើយពេលនេះលែងមានគ្រុនក្តៅ ឬរោគសញ្ញាផ្លូវដង្ហើមទៀតហើយ៕​ ប្រភព៖ Khmer Note