ចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩
cily sok December 6, 2019 at 6:50 am
facebook

ចាប់បានរថយន្តដឹកលើសទម្ងន់ ២៥៥គ្រឿង និងពិន័យជាង ៥រយលានរៀល ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩។ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ចំនួន ២៥៥គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៥៣២,៨០០,០០០ រៀល។

ចំនួនរថយន្តដែលចាប់បានទាំងនេះ មានការកើនឡើងចំនួន ៤៣ គ្រឿង គឺពី ២១២ គ្រឿង ក្នុងខែតុលា មក ២៥៥ គ្រឿង ក្នុងខែវិច្ឆិកា ឆ្នាំ២០១ ។ ក្នុងចំណោមរថយន្តដែលចាប់បាននោះ ផ្ទុកលើសទម្ងន់ចាប់ពី ៥តោន រហូតដល់ ៣៤តោន៕ ប្រភព៖Khmer Note