អ្នកគ្រូកំសត់ ដែលខំដើរ៥គីឡូដីរាល់ថ្ងៃមកបង្រៀនសិស្ស ពេលនេះមានអ្នកឧបត្ថម្ភកង់១គ្រឿងដល់គាត់លែងពិបាកដើរទៀតហើយ
cily sok December 6, 2019 at 2:42 am
facebook

ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវរឿងរ៉ាវគួរឲ្យកោតសរសើរដោយអ្នកគ្រូបង្រៀនម្នាក់ បានតស៊ូដើរលើវាលខ្សាច់ ៥គីឡូដី ហាលថ្ងៃជារៀងរាល់ថ្ងៃដើម្បីបានបង្រៀនផ្ទេរចំណេះដឹងដល់ក្មេងៗ ដោយអ្នកគ្រូនៅ ភូមិទី៨ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

បន្ទាប់ពីមានការចែករំលែកពេញបណ្តាញសង្គមដូច្នេះ បុរសម្នាក់ឈ្មោះ ធន ម៉េងហ៊ាង ដែលតែងតែធ្វើនូវអំពើសប្បុរសធម៌ បានបង្ហោះនៅលើហ្វេសប៊ុកថាខ្លួននឹង ឧបត្ថម្ភកង់១គ្រឿង ដល់អ្នកគ្រូបង្រៀន និងសម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទីនោះផងដែរ។ នេះបើយោងតាមការបង្ហោះ ធន ម៉េងហ៊ាង បានសរសេររៀបរាប់ថា៖ “ខ្ញុំបាទសូមគោរពកោតសសើរដល់ទឹកចិត្តអ្នកគ្រូ ដែលខិតខំពុះពារជួយដល់កុមារអោយទទួលបានការសិក្សា សុខចិត្តដើរមកសាលារាប់គីឡូដើម្បីបង្រៀនដល់ក្មេងៗ អោយមានចំនេះ នេះជាកាយវិការមួយមិនសសើរមិនបាន។ ជាការលើកទឹកចិត្តខ្ញុំបាទសូមជូនឧបត្ថម្ភ កង់ដល់អ្នកគ្រូ ចំនួន ០១ គ្រឿង សម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរកាត់បន្ថយការនឿយហត់ និង ឧបត្ថម្ភសម្ភារៈសិក្សាចំនួន ០៥ ឈុតជូនដល់សិស្សានុសិស្ស ជួបគ្នាឆាប់ៗអ្នកគ្រូ Thoeun Pnn សូមជួយផ្តល់ដំណឹងនេះដល់អ្នកគ្រូផង”៕​​ ប្រភព៖ Khmernote TV