របៀបធ្វើ សម្លទំពាំង សាច់ត្រីលាយសាច់ជ្រូក និងខ្យង ហើយថែមពងត្រី
admin December 2, 2019 at 2:02 pm
facebook

របៀបធ្វើ សម្លទំពាំង គ្រឿងផ្សំ៖ – ត្រី កាត់ជាកង់ៗ (ត្រីពោធិ ត្រីកែរ …….) – សាច់ជ្រូកចិញ្ច្រាំ – ខ្យង (តាមការចូលចិត្ត) – ខ្ទិះដូង (តាមការចូលចិត្ត អាចមិនដាក់ក៌បាន) – ទំពាំងស្រស់ ស្លឹកងុប ស្លឹកបាស – ទឹកត្រី ម្សៅស៊ុប ស្ករស អំបិល – ប្រហុកចិញ្ច្រាំ ពងត្រី វិធីធ្វើ៖ – ចាក់ខ្ទិះដូង រឺទឹកធម្មតា(តាមចំណង់ចំណូលចិត្ត) ចូលក្នុងឆ្នាំងសម្លរ ដាក់ទំពាំង អំបិលបន្តិច និងអង្ករបន្តិចហើយយកទៅរំងាស់មួសន្ទុះ។ – ទើបដាក់ប្រហុក សាច់ជ្រូកចិញ្ច្រាំ ខ្យង និងត្រី ទុកអោយពុះម្ដងទៀត ទើបដាក់ អំបិល ស្ករស ម្សៅស៊ុប និងទឹកត្រី ហើយភ្លក់មើលអោយល្មម (តាមការចូលចិត្ត) រួចសឹមដាក់ ស្លឹកងុប និង ស្លឹកបាសចូល ទុកអោយពុះម្ដងទៀតរួចជាការស្រេច៕ ប្រភព៖ អាណាចក្រ ពងក្រួច