ក្តៅៗ !! មានករណីបាក់រលំប្លង់សេ នៅក្នុងវត្តប្រាសាទគោកចក ខេត្តសៀមរាប សង្កត់មនុស្សរបួសជាច្រើននាក់
cily sok December 2, 2019 at 8:52 am
facebook

សៀមរាប៖ យោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ព័ត៌មានជាបឋមនូវករណី បាក់រលំប្លង់សេ ខណៈដែលកំពុងសាងសង់សាលាឆាន់ នៅក្នុងវត្តប្រាសាទគោកចក ខេត្តសៀមរាប បណ្តាលឲ្យមានអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅក្នុងវត្តប្រាសាទគោកចក សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថាមានមនុស្សកំពុងជាប់នៅខាងក្នុងប្រមាណជា១០នាក់​ មានរបួសទាំងព្រះសង្ឃ​ និងប្រជាពលរដ្ឋ​ ដោយខណៈនេះកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស ៦នាក់ហើយ ចេញពីគំនរព្រះវិហារ។ ព័ត៌មានលម្អិតនឹងជម្រាបជូនពេលក្រោយ៕ ប្រភព៖ Khmernote TV