ចូលរួមបោះឆ្នោតដល់បវកញ្ញាយើងទាំងអស់គ្នា!! ឆ្នាំនេះការប្រកួត Miss Universe បេីកដំណេីរការឲ្យបោះឆ្នោត បេក្ខភាពណាទទួលបានការបោះឆ្នោតច្រើនជាងគេនឹងចូល TOP20 ដោយស្វ័យប្រវត្តិ!
cily sok December 2, 2019 at 7:57 am
facebook

ជាផ្លូវការហើយសម្រាប់ការប្រកួត បវរកញ្ញាចក្រវាល Miss Universe ឆ្នាំ២០១៩នេះ បានធ្វើការបើកដំណើរការឲ្យបោះឆ្នោតចំពោះបេក្ខភាពប្រទេសណាដែលលោកអ្នកពេញចិត្ត។ ដូច្នេះហើយសម្រាប់អ្នកគាំទ្រនៅកម្ពុជា ដែលចង់ឲ្យ បវកញ្ញាចក្រវាលកម្ពុជា កញ្ញា សំណាង អេលីណា បានឆ្លងទៅកាន់ TOP20 សូមធ្វើការបោះឆ្នោតដូចវីធីនៅខាងក្រោម៖ ទី១ សូមចូលទៅកាន់ វេបសាយផ្លូវការរបស់ Miss Universe ដែលមានតំណរភ្ជាប់ vote.missuniverse ទី២ បន្ទាប់មកអ្នកនឹងឃើញការបើកឲ្យបោះឆ្នោតទៅលើ TOP20 សូមចុចទៅលើ VOTE NOW​

បន្ទាប់មកសូមអូសរកមើលរូបថតបវកញ្ញាកម្ពុជា ដែលមានលេខរៀងទី១៦ ចុងទៅលើសញ្ញាផ្កាយរួចជាការស្រេច។ ការបោះឆ្នោតបានម្តង (ផ្កាយ១) ប្រសិនបើចង់ឲ្យការបោះឆ្នោតច្រើនដងលោកអ្នកអាចចំណាយថវិកាក្នុងការបោះឆ្នោត៕ កម្មវិធីប្រឡងបវកញ្ញាចក្រវាល (Miss Universe) ឆ្នាំ២០១៩ នឹងធ្វើឡើងនៅទីក្រុងអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៨ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ដែលមានបវកញ្ញាដែលតំណាងជាតិរបស់ខ្លួនមានចំនួន៩០ប្រទេស៕ ប្រភព៖ Khmernote TV