• ប្រទេសចិននឹងលើកលែងពន្ធលើសាច់ជ្រូក និងសណ្តែកសៀងរបស់អាមេរិក ដើម្បីសម្រាលបន្ទុកមុនកិច្ចព្រមព្រៀងពាណិជ្ជកម្ម
    អន្តរជាតិ

    ក្រសួងហិរញ្ញវត្ថុចិនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិននឹងលើកលែងពន្ធលើការនាំចូលសណ្តែកសៀង និងសាច់ជ្រូកមួយចំនួនពីសហរដ្ឋអាមេរិក។ ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការលើកលែងពន្ធនេះផ្អែកលើការអនុវត្តរបស់ក្រុមហ៊ុននីមួយៗ សម្រាប់ការនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់សហរដ្ឋអាមេរិក។ ការលើកលែងជាពិសេសអនុវត្តចំពោះក្រុមហ៊ុនចិនដែលនាំចូលសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិកប៉ុណ្ណោះ ប៉ុន្តែវាមិនបានបញ្ជាក់ពីបរិមាណដែលពាក់ព័ន្ធនោះទេ។ រំលឹកដែរថា ប្រទេសចិនបានដាក់ពន្ធ ២៥% លើសណ្តែកសៀង និងសាច់ជ្រូករបស់អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៨ ដែលជាវិធានការណ៍ប្រឆាំងនឹងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនដែលបានដាក់មកលើចិន ក៏ដូចជាជុំវិញការចោទប្រកាន់ថា ចិនបានលួច និងបង្ខំឱ្យផ្ទេរកម្មសិទ្ធិបញ្ញារបស់អាមេរិកទៅក្រុមហ៊ុនចិន។ ការលើកលែងនេះកើតឡើងចំពេលមានការចរចារវាងសហរដ្ឋអាមេរិក និងចិន ដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាដំណាក់កាល ដើម្បីដោះស្រាយសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល ១៧ខែ មកហើយនោះ។ ការកាត់បន្ថយពន្ធលើទំនិញរបស់គ្នាទៅវិញទៅមក គឺជាផ្នែកសំខាន់នៃកិច្ចពិភាក្សាទាំងនោះ។ ប្រទេសចិនក៏បាន និងកំពុងប្រមែប្រមូលសាច់បន្ថែមទៀតពីក្រៅប្រទេសផងដែរ ដើម្បីបំពេញកង្វះប្រូតេអ៊ីនដ៏ធំរបស់ខ្លួន បន្ទាប់ពីប្រទេសនេះមានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក

    December 6, 2019
  • ឧត្តមស្វាមី! សុខចិត្តអង្គុយផ្ទាល់ដីធ្វើជាកៅអីសម្រាប់ប្រពន្ធមានផ្ទៃពោះពិបាកឈរអង្គុយពីលើខ្នង ព្រោះកៅអីគេអង្គុយពេញអស់
    អន្តរជាតិ

    ចិន៖ បុរសម្នាក់កំពុងតែទទួលបាននូវការគោរព និងកោតសរសើរជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមចិន បន្ទាប់ពីគាត់ធ្វើការលះបង់ដ៏អស្ចារ្យមួយសម្រាប់ភរិយាដែលកំពុងមានផ្ទៃពោះរបស់គាត់ គឺគាត់សុខចិត្តអង្គុយផ្ទាល់ដីឱនខ្នងបន្តិចដើម្បីធ្វើជាកៅអីឲ្យប្រពន្ធរបស់គាត់អង្គុយពីលើ ខណៈដែលពួកគាត់កំពុងរង់ចាំធ្វើកិច្ចការអ្វីមួយ។ គេមិនបានដឹងច្បាស់ទេអំពីអត្តសញ្ញាណរបស់ប្តីប្រពន្ធទាំងពីរនាក់នេះហើយកិច្ចការដែលពួកគាត់កំពុងរង់ចាំនោះក៏គេមិនបានដឹងច្បាស់ដែរ អ្វីដែលគេអាចដឹងនោះគឺត្រឹមថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងអគារមួយកន្លែងនៅក្នុងប្រទេសចិនហើយទិដ្ឋភាពទាំងស្រុងត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានគេយកទៅបង្ហោះនិងចែករំលែកតៗគ្នាពេញបណ្តាញសង្គម។ បន្ទាប់ពីបានទស្សនាទិដ្ឋភាពនេះហើយ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមចិនបានបង្ហាញនូវការកោតសរសើរចំពោះសេចក្តីស្រលាញ់ និងការលះបង់របស់បុរសជាប្តីយ៉ាងខ្លាំង ហើយអ្នកខ្លះវិញបានបញ្ចេញមតិថា ស្ត្រីជាប្រពន្ធនោះគឺជាមនុស្សស្រីសំណាងបំផុតដែលមានបុរសជាស្វាមីល្អដូចនេះ៕​ ប្រភព៖ Khmer Note

    December 6, 2019
  • ទោះបីមានវិបត្តិក្នុងស្រុកយ៉ាប់យឺនយ៉ាងណាក្តី ក៏ទីក្រុងហុងកុង នៅតែអាចហក់យកតំណែងលេខ១ ជាទីក្រុងសំបូរអ្នកទស្សនាច្រើនជាងគេលើលោក
    អន្តរជាតិ

    ទីក្រុងហុងកុងកំពុងជាប់ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៩ (2019 Euromonitor Top 100 City Destinations) ទោះបីជាទីក្រុងនេះមានវិបត្តិដោយសារការប្រឆាំងនឹងរដ្ឋាភិបាលដ៏ធំចាប់តាំងពីខែមិថុនាក៏ដោយ។ ទីក្រុងដែលជិតប្រទេសចិន ហើយមានភ្ញៀវទេសចរជាង ៥០% មកពីប្រទេសចិនដីគោកស្រាប់, ការដើរទិញឥវ៉ាន់ដ៏រស់រវើក និងបេតិកភណ្ឌវប្បធម៌រឹងមាំ បានជួយទាក់ទាញភ្ញៀវទេសចរជិត ២៧លាននាក់ ឱ្យចូលមកទស្សនាទីក្រុងនៅឆ្នាំនេះ។ ទីក្រុងហុងកុង ក៏ជាទីក្រុងដែលមានអ្នកទស្សនាច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ២០១៧ និង ២០១៨ ផងដែរ។ ការព្យាករណ៍ចំនួន ២៦.៧លាននាក់នេះ ការពិតវាជាការធ្លាក់ចុះ ៨.៧% ចាប់តាំងពីឆ្នាំ២០១៨ ដោយសារលទ្ធផលនៃការតវ៉ានៅក្នុងទីក្រុង ប៉ុន្តែយ៉ាងណាវានៅតែគ្មានទីក្រុងណាវ៉ាដាច់នៅឡើយក្នុងរយៈពេល ៣ឆ្នាំជាប់គ្នានេះ។ ម្យ៉ាងទៀតទីក្រុងនៅអាស៊ីជាច្រើនសុទ្ធតែជាប់ក្នុងចំណាត់ថ្នាក់ទាំង ១០០ នៃរបាយការណ៍ប្រចាំឆ្នាំនេះ ដែលក្នុងនោះទីក្រុងរបស់អាស៊ីបានជាប់រហូតដល់ទៅ

    December 6, 2019
  • ជប៉ុន ប្រគល់ទីលានបាល់ទាត់ជូនវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង
    ព័ត៌មាន

    នៅថ្ងៃទី៥ ខែធ្នូ ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានចូលរួមពិធីប្រគល់ទីលានបាល់ទាត់ ដោយក្រុមហ៊ុន Taica នៅវិទ្យាល័យមិត្តភាពកម្ពុជា-ជប៉ុន ខេត្តព្រៃវែង។ ឯកអគ្គរាជទូត មិកាមិ បានសម្តែងអំណរគុណ ចំពោះលោក Suzuki Taito ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Taica សម្រាប់ការបន្តឧបត្ថម្ភគាំទ្រដល់ ប្រទេសកម្ពុជា និងរំពឹងទុកថាក្មួយៗដែលខិតខំហ្វឹកហាត់នៅទីលាននេះ នឹងក្លាយជាកីឡាករលំដាប់ អន្តរជាតិ។ នេះគឺជាទីលានបាល់ទាត់ទី២ហើយ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Taica ដល់កម្ពុជា។ នៅក្នុងពិធីនេះ មានសារវីដេអូពីលោក Honda Keisuke អ្នកចាត់ការទូទៅនៃក្រុមជម្រើសជាតិកម្ពុជា។

    December 6, 2019
  • តោះរៀនធ្វើសាច់ក្រកគោ ទុកញាំលេង ជាមួយគ្រួសារ កុំភ័យរឿងមានគីមី និងកង្វក់
    ចំណេះដឹង

    សាច់ក្រកគោ គ្រឿងផ្សំ >> ១.សាច់គោ ៣.៦គីឡូ ២.ខ្លាញ់ជ្រូក ៩ខាំ ៣.ហ៊ុនជ្រូក សំរាប់ច្រកសាច់ក្រក៣គីឡូ ៤. ម្សៅខ្នរ៣កញ្ចប់តូច ៥.ទឹកសីុអុីវ៣ស្លាបព្រាបាយ ៦.ទឹកប្រេងខ្ចង ៥ស្លាបព្រាបាយ ៧.អំបិល១ស្លាបព្រាបាយ ៨.ស្កសរ៧ខាំកន្លះ ៩. រំដេង២ខាំកន្លះ ១០.ខ្ទឹមសរ៣មើុម ១១.បូចកាក់ ៤ដុំបុកអោយម៉ត់ ១២.ស្រាស៣ស្លាបព្រាបាយ ១៣. ខ្សែរក្រចៅសំរាប់ចងសាច់ក្រក ១៤.ជីឡាវសំរាប់ច្រកសាច់ និង ចង្កឹះ។ វិធីធ្វើ 1.យកសាច់គោសាច់ជាប់ឆ្អឹងជំនី និងខ្លាញ់ជ្រូកលាងទឹកអោយស្អាតយកមកចិញ្ច្រាំរឺកិនអោយនៅដុំតូចៗតាមការចូលចិត្តកុំអោយម៉ត់ពេក ទុកមួយឡែក។ 2.យករំដេងចិតសំបកហាន់តូចៗយកទៅបុកលាយជាមួយខ្ទឹមសរអោយម៉ត់បន្ថែមម្សៅខ្នរ ទឹកសីុអីុវ ទឹកប្រេងខ្ចង

    December 6, 2019
  • ក្មេងៗក្រីក្រ ជាច្រើនត្រូវដើរទៅសាលាចំងាយ៧គីឡូ​ ទៅរៀនរាល់ថ្ងៃ ពួកគេចង់បានកង់ទៅរៀនណាស់ សូមសំណូមពរឲ្យបងប្អូនជួយឧមត្ថម្ភផង
    ព័ត៌មាន

    ថ្មីៗនេះមានការប្រកាសស្វែងរកជំនួយដោយប្អូនៗសិស្សសាលាបឋមស្វាយផ្អែម ១២០នាក់ ចង់បានកង់គ្រាន់ជាមធ្យោបាយធ្វើដំណើរមកសាលា នេះបើយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ ធន ម៉េងហ៊ាង បានបង្ហោះ។ ដោយប្រភពដដែលបានសរសេររៀបរាប់ថា៖ “សំណើររបស់ប្អូនៗសិស្សានុសិស្សចំនួន ១២០នាក់ ចង់បានកង់ សូមបងប្អូនជួយសម្រេចក្តីសុបិន្តពួកគាត់ផង។ ដោយមើលឃើញពីការលំបាករបស់កុមារដែលសិក្សានៅ សាលាបឋមសិក្សាស្វាយផ្អែម ស្ថិតក្នុងភូមិស្វាយផ្អែម ស្រុកចំការលើ ខេត្តកំពង់ចាម ជាតំបន់ដាច់ស្រយាលមួយចុះពីទីរួមខេត្ត ៦០គីឡូ សំបូរដោយប្រជាពលរដ្ឋមានជីវភាពក្រីក្រ។ កុមារសឹងតែ ១០០% មិនមានកង់សម្រាប់ប្រើប្រាស់ជាមធ្យោបាយធ្វើដំណើរមកសាលា ភាគច្រើនដើរថ្មើរជើង ដោយទីតាំងសាលាមានចម្ងាយពីភូមិចំនួន ៧ គីឡូកង់ ០១ គ្រឿង តម្លៃ 45$ ( បូកបញ្ចូលទាំងការដឹកជញ្ចូន )

    December 6, 2019
  • Samsung Galaxy Watch Active 2 ជានាឡិកាសុខភាពបែប Sport ដ៏វៃឆ្លាតបំផុតសម្រាប់អ្នកហាត់កីឡា & អ្នកស្រឡាញ់សុខភាព!
    PR

    ភ្នំពេញថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩៖ “កីឡានាំមកនូវសុខភាព” ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តហាត់កីឡាគឺបញ្ជាក់ថាលោកអ្នកស្រឡាញ់ និងយកចិត្តទុកដាក់ក្នុងការថែទាំងសុខភាពប្រចាំថ្ងៃ! ប៉ុន្តែជាមួយនឹងនាឡិកា Samsung Galaxy Watch Active 2 គឺយកចិត្តទុកដាក់ពីសុខភាពរបស់អ្នកជាងអ្វីដែលអ្នកគិតទៅទៀត! Samsung Galaxy Watch Active 2 គឺជាកំពូលនាឡិកា (Smart Watch) ដែលមានមុខងារពិសេសៗជាច្រើនសម្រាប់ថែទាំ និងតាមដានសុខភាពប្រចាំថ្ងៃរបស់លោកអ្នកដូចជា៖ កម្មវិធីវាស់ចង្វាក់បេះដូង, វាស់សម្ពាធឈាម, ការគេង, ការដើរ, ការរត់, ជិះកង់, និងហែលទឹកជាដើម! អ្វីដែលពិសេស និងធ្វើឱ្យ Samsung

    December 6, 2019
  • បើមិនឲ្យមើល អត្តសញ្ញាណប័ណ្ឌ​ មិនដឹងថា សោភា ទេពី កើតឆ្នាំ២០០៣​ សោះ!!
    សិល្បៈ

    សោភា ទេពី អតីតបេក្ខភាព Cambodian Idol រដូវកាលទី៣ ដែលបងប្អូនបានស្គាល់ថាជាក្មេងស្រីវ័យ១៦ឆ្នាំ តែអាចច្រៀង និងរាំបានយ៉ាងល្អ។ បើទោះបីជាមិនទទួលបានជ័យលាភីក្នុងការប្រឡងចម្រៀងក្នុងកម្មវិធីលំដាប់ពិភពលោក Cambodian Idol ក្តី ក៏ សោភា ទេពី មិនបានបោះបង់ចោលចិត្តស្រលាញ់សិល្បៈរបស់នាងដែរ។ ក្មេងស្រីវ័យ១៦ឆ្នាំរូបនេះ តែងមានស្ទាយន៍ប្លែកៗ និងបទចម្រៀងថ្មីៗ ដើម្បីបំពេរអារម្មណ៍បងប្អូនប្រិយមិត្ត។ យ៉ាងណាមិញថ្មីៗនេះ សោភា ទេពី បានបង្ហាញសំបុត្រកំណើត និងអត្តសញ្ញាណប័ណ្ឌ ដែលបញ្ជាក់ថាកញ្ញាពិតជាមានវ័យ១៦ឆ្នាំ ការបង្ហាញនេះបន្ទាប់ពីមានមហាជនមួយចំនួនធំមិនជឿថាតារាចម្រៀងស្រីរូបនេះនៅមានអាយុវ័យក្មេងនៅឡើយ។ ដោយ សោភា ទេពី បានសរសេររៀបរាប់ថា៖ “កាលខ្ញុំប្រលងចម្រៀងខ្ញុំអាយុ១៤ទេតែខ្ញុំតំឡេីងអាយុ ខ្ញុំអាយុ១៦មែនឆ្នាំហ្នឹងខ្ញុំអាយុ១៦ចូលដល់ថ្ងៃទី០៥

    December 6, 2019